

ភ្នំពេញ៖ បុរសម្នាក់មកពីស្រុកកំណើតរស់នៅជាមួយបងថ្លៃចងកសម្លាប់ខ្លួនបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៧ វេលាម៉ោង០៩:០០នាទីព្រឹកស្ថិតនៅក្នុងផ្ទះលេខ៣៧ (បុរីប៉េងហួត) ផ្លូវលេខ៨ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះត្រូវបានគេឈ្មោះ រិទ្ធ សំរ៉ុង ហៅ ម៉ុង ភេទ ប្រុស អាយុ ២៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ក្បាលស្នួល ឃុំ ស្នួល ស្រុក ស្នួល ខេត្តក្រចេះ។ចំណែកឯបងថ្លៃឈ្មោះ ស្រ៊ឹង វណ្ណឌី នៅចំណុចកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមកពីខេត្តក្រចេះដើម្បីស្វែងរកការងារធ្វើ។លុះដល់ថ្ងៃកើតហេតុស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងបន្ទប់តែម្ដងទៅ។ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋានសហការជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានចុះមកត្រួតពិនិត្យសាកសព។
តាមប្រភពព័ត៌មានពីលោកគ្រូពេទ្យជំនាញនៃស្នងការរាជធានីភ្នំពេញបានអោយដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន) ពិតប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរមាស ផ្លូវចំការដូង សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ៕សារ៉េត