កម្ម​ករ​ខន​ដូ​SKY LAជិត​ក្រសួង​មហាផ្ទៃ​ ម្នាក់​ខូច​ចិត្ត​ជន​ជាតិ​ចិន​ស្តី​បន្ទោស​អោយ​លោត​ពី​ជាន់​ទី​២០ធ្លាក់​មក​ជាន់​ទី​៦រង​របួស​ធ្ងន់​

 

 

 

 

 
ភ្នំពេញ​៖​បុរស​ម្នាក់​ជា​កម្ម​ករ​សំណង​នៅ​ខន​ដូ​ SKY LAខូច​​ចិត្ត​នឹង​ជន​ជាតិ​ចិន​ស្តី​បន្ទោស​លោត​ពី​លើ​អាគារ​ជាន់​ទី​២០មក​ទើរ​ជាន់​ទី​៦បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ត្រូវ​កម្មករ​ដូច​គ្នា​ដឹក​យក​ទៅ​ព្យាបាល​ទាំង​យប់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​២០:០០នាទីយប់​ថ្ងៃ​ទី​៩ខែ​មិថុនាឆ្នាំ​២០១៧​ស្ថិតនៅ​ការដ្ឋានកំពុងសាងសង់​ខន​ដូ​ SKY LA ទីតាំងលេខ ១២ ផ្លូវលេខ ៤១ ក្រុមទី ៦១ភូមិទី១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន។
ជនរងគ្រោះត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ប៊ុល​ បុញ ភេទ ប្រុសអាយុ ២២ ឆ្នាំ មុខរបរ កម្មករសំណង់​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រាវភានី ឃុំ តាំងក្រសាំង ស្រុក បាធាយខេត្ត​កំពង់ចាម។​បច្ចុប្បន្នស្នាក់នៅការដ្ឋានកើតហេតុខាងលើ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹកថ្ងៃទី ០៩​ខែ​មិថុនាឆ្នាំ​២០១៧ជនរងគ្រោះត្រូវបានមេការសំណង់​ជន​ជាតិ​ចិន​ចាត់អោយរៀបចំសំណាញ់សំរាប់បូកជញ្ជាំងនៅជាន់ទី២០ជាមួយកម្មករផ្សេងទៀត។​ប៉ុន្តែ​ជនរងគ្រោះពុំបាន
ពាក់ស្បែកជើងនិងមួកសុវត្ថិភាពទេ​ត្រូវមេការចិនដេញអោយចុះមកក្រោមវិញ។លុះដល់ម៉ោង១៣.០០នាទី​ថ្ងៃ​ត្រង់ជនរងគ្រោះក៏ឡើងទៅធ្វើការជាធម្មតាវិញតែ​មានទឹកមុខស្រពោនដូចជាមានទុកអ្វីមួយអញ្ចឹង​។រហូតដល់ម៉ោង១៧:០០នាទីល្ងាច​ចប់ពីការងារជនរងគ្រោះក៏ចុះមកក្រោមមិនដឹងដើរទៅណាបាត់។​បន្ទាប់​មក​ម៉ោង ២០:០០នាទីយប់​ថ្ងៃ​ដដែល​ស្រាប់តែឮសូរដូចជាដុំថ្មអ្វីធ្លាប់ពីលើអាគារ តែពុំមាន​នរណា​ចាប់អារម្មណ៍នោះ​។មួយសន្ទុះក្រោយមកមានសំលេងទូរសព្ទ័រោលនៅលើសំណាញ់ដែកហ៊ុំពទ្ឋ័អាគារនៅជាន់ទី៦ក៏នាំគ្នាទៅមើលឃើញជនរងគ្រោះដេកសន្លប់នៅលើសំណាញ់នាំគ្នាលើដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតតែម្តង។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ដើម្បី​ត្រួតពិនិត្យ​ទី​តាំង​ខាង​លើ​ថែម​ទាំង​ចរចារ​ជាមួយ​ម្ចាស់​ទី​តាំង​ហាក់​បី​ដូច​ជា​បិទ​បាំង​រឿង​ម្យ៉ាង​អញ្ចឹង​។
បច្ចុប្បន្ននេះ​ជន​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត​ ហៅ​មន្ទីរពេទ្យ​រុស្ស៊ី​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *