

ភ្នំពេញ៖នារីម្នាក់ដោយមានការទំនាក់ទំនងជាមួយបុរសម្នាក់តាម(Facebook)ទៅផឹកសុី លុះស្រវឹងស្រើងៗនាំទៅកន្លែងស្ងាត់វាយយកលុយនឹងទូរស័ព្ទអស់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨យប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅភូមិចាក់ជ្រូកសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះម៉ៅ ម៉ារី អាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។មានភូមិកំណើតនៅភូមិព្រៃចំបក់ឃុំឈើទាលស្រុកស្វាយជ្រុំខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះខាងលើដើរក្នុងភូមិកើតហេតុខាងលើដោយម្នាក់ឯងមានសភាពមិនប្រកក្រតីយកដៃខ្ទប់មុខហើយមុខខាងលើមានរបួសសើរស្បែកជាំ(ក្រហមពេញមុខ)។បន្ទាប់មកប្រជាពលរដ្ឋបានសួនាំនារីខាងលើ ខណៈនោះនារីរងគ្រោះខាងលើនិយាយថា ខ្លួនត្រូវគេដាក់ថ្នាំ យកកាបូបលុយនិងទូរស័ព្ទបាត់ ម្តងថាជិះម៉ូតូមក ម្តងខ្លះថាជិះជាមួយគេមក។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបន្តទៀតថាភ្លាមៗនោះពួកគាត់បានវាយខ្ទឹមសអោយគាត់ហិតព្រោះខ្លាចត្រវគេដាក់ថ្នាំ មួូយសន្ទុះទើបប្តឹងទៅសមត្ថកិច្ចអោយមកជួយអន្តរាគមន៍។
តាមប្រភពពីលោកនាយប៉ុសិ៍សង្កាត់សំរោងបាននិយាយថា នារីរងគ្រោះខាងលើមិនមែនត្រូវថ្នាំគេទេ សង្ស័យចាញ់ការលួងលោមគេ។បន្ទាប់មកទៀត នារីខាងលើបានប្រាប់លេខទូរស័ព្ទរបស់ក្រុមគ្រួសារដែរ តែសមត្ថកិច្ចទាក់ទងពុំចូល ហើយលោកនាយ ប៉ុសិ៍បាននាំជនរងគ្រោះទៅផ្ទះជួលតែម្តង។លុះនាំជនរងគ្រោះខាងលើទៅដល់ផ្ទះជួលដោយដាស់ម្ចាស់ផ្ទះហើយសួរនាំ។បន្ទាប់មកមាននារីម្នាក់ បាននិយាយថា ម៉ូតូជនរងគ្រោះដោយឃើញប្អូនជិះមកផ្ទះវិញហើយ។
បើតាមប្រភពពីប្អូនស្រីឈ្មោះ ម៉ៅ ស្រីណុចត្រូវជាប្អូនបង្កើត បាននិយាយថា នៅពេលថ្ងៃរសៀលម៉ោង៤ថ្ងៃដដែល បងស្រីរបស់គាត់គឺមានមិត្តប្រុសម្នាក់ដែលស្គាល់តាម(Facebook)ដែលទើបនឹងស្គាល់គ្នាបានឆាត ហើយបបួលបងស្រីនាងទៅហូបស្រាក្លែមសាច់ក្រក់នៅផ្លូវជាតិលេខ៤នៅ(កំបូល)ដោយរូបគាត់ទៅជាមួយផងដែរ។ ប្រភពព័ត៌បានបន្តទៀតថាពេលនាំគ្នាដល់កន្លែងលក់សាច់ក្រក់ ដោយពួកគាត់ហូបបានបន្តិច ហើយរូបនាងបានបបួលមកផ្ទះ ពេលនោះបងស្រីរបស់ខ្លួន បានអោយរូបគាត់មកផ្ទះមុនហើយនិយាយប្រាប់ប្អូនថា ចាំកន្លះម៉ោងទៀតពួកគាត់នឹងទៅ វិញហើយនៅពេលនោះដែរ បងស្រីរបស់នាងនៅជាមួយមិត្តខាងលើដោផឹកតែ២នាក់ហើយខ្លួនបានជិះម៉ូតូមកផ្ទះមុនបាត់។ រហូតដល់ពេលកើតហេតុដោយឃើញបងមានការរងរបួស ហើយនាងបន្តទៀតថាដោយជនសង្ស័យខាងលើមានអាខោន(Facebook)ឈ្មោះ ដែន កូនខ្មែរ ដែលអាខោនខាងលើដោយបានគេបាឡុកចោលហើយ។ហើយនារីរងគ្រោះបានបាត់ទូរស័ព្ទម៉ាកណូតមួយគ្រឿងនិងកាបូបលុយមួយចំនួន។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានសាក់សួររួចរាល់ហើយសមត្ថកិច្ចនឹងអោយនារីរងគ្រោះរងចាំព្រឹកស្អែកចាំស្វាងស្រានឹងទៅដាក់ពាក់បណ្តឹង នៅប៉ុសិ៍សំរោងក្រោមដើម្បីចាត់ការតាមផ្លូវច្បាប់៕សារ៉េត