ស្រវឹង​ស្រា​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

 

 

 

 
ភ្នំពេញ​៖​បុរស​ម្នាក់​ចេញ​ពី​ផឹក​ស៊ី​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​លឿន​មិន​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ទាំង​យប់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​១១:១៥នាទី​យប់​ថ្ងៃ​ទី​១១ខែ​មិថុនា​ឆ្នាំ​២០១៧​ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ២៥៧កែង១៨២សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក។
អ្នក​បើកបរ​ម៉ូតូបង្កហេតុ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ថាធឿន​ អាយុ​ប្រហែល​ជាង​៣០ឆ្នាំ​មុខរបរសន្តិសុខយាមក្រុមហ៊ុននៅសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក។ចំណែកឯ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុបានអោយដឹងថា​នៅ​មុនពេល​កើត​ហេតុ​គេឃើញជន​បង្ក​ហេតុ​ជិះ​ម៉ូតូមួយគ្រឿង​ម៉ាកHoda dreamសេរី​ ២០១២ពណ៌​ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BQ-7975ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៨២​ក្នុង​ទិសដៅ​ពីលិចទៅកើតក្នុង​សណ្ឋាន​ភាព​ស្រវឹង​ក៏បានបុកម៉ូតូជា​មួយគ្រឿងទៀតម៉ាកPCXពណ៌សរពាក់ផ្លាកលេខភ្នំពេញ1FX-9298ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៥៧ក្នុង​ទិសដៅ​ពីត្បូងទៅជើងក៏ត្រូវបានជនបង្កបុកពេញទំហឹងបណ្ដាល​អោយរងរបួសធ្ងន់ដោយបាក់ស្លាបក្រចៀវ​ជនរងគ្រោះ​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន​។​ចំណែកឯ​ម៉ូតូ​ជនរងគ្រោះ​និង​ម៉ូតូ​បង្ក​ហេតុ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *