ភ្នំពេញ៖ ជនសង្ស័យម្នាក់លួចសោរចាក់បន្ទប់ចូលយកលុយត្រូវបានម្ចាស់បន្ទប់ឃាត់មកប៉ុសិ៍្តអោយកម្លាំងនគរបាលសួរនាំ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨នឹង១៥នាទីយប់ថ្ងៃទី១២មិថុនាឆ្នាំ២០១៧នៅចំណុចផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ខុម ចំប៉ាភេទស្រីអាយុ២១ឆ្នាំ មុខរបរកម្មករ រោងចក្រស្នាក់នៅភូមិព្រៃទា សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតនៅភូមិស្រម៉ឃុំទឹកជ្រៅ ស្រុកដំបែ ខេត្តត្បូងឃ្មំ ។ចំណែកឯជនរងគ្រោះឈ្មោះយៀត គីមស្រួលភេទស្រីអាយុ៣៤ឆ្នាំមុខរបរកម្មកររោងចក្រនិងអ៊ុតសក់។ស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានភូមិកំណើតនៅភូមិខ្ចៅឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាមនិងប្អូនស្រីជនរងគ្រោះឈ្មោះ លី លក្ខិណា អាយុ ២១ឆ្នាំមុខរបរកម្មកររោងចក្រនិងអ៊ុតសក់រស់នៅបន្ទប់ជាមួយគ្នា។
តាមប្រភពព័ត៌មានពីឈ្មោះ លី លក្ខិណាត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ តែងតែមកជួយអ៊ុតសក់ជាមួយបងស្រីរបស់នាងជាញឹកញាប់ដោយដឹងកន្លែងទុកលុយ។ហើយជនសង្ស័យធ្វើការរោងចក្រជាមួយខ្លួន លុះនៅពេលថ្ងៃមិនចាំម៉ោង នាងចូលបន្ទប់ទឹកដោយទុកកូនសោរនៅកន្លែងម៉ាសុីនជាប់ជាមួយកាតការងារ។បន្ទាប់មកស្រាប់តែជនស្ស័យខាងលើបានមកកន្លែងម៉ាសុីនដេររបស់នាងហើយដកកូនសោរពីកាតកាងាររបស់នាង។ពេលនោះនាងត្រឡប់មកពីបន្ទប់ទឹកស្រាប់តែបាត់កូនសោបន្ទប់នៅតែកាតកាងារ។រហូតម៉ោង៦នាទីល្ងាចបានប្រាប់បងស្រីរបស់នាងថាសោរបន្ទប់របស់នាងបាត់មិនដឹងនណាគេយកខណៈនោះបងស្រីរបស់បងស្រីរបស់នាងបានទៅបើកមើលលុយក្នុងកិបទូរ ស្រាប់តែបាត់លុយអស់៣៧០ដុល្លារ៍នឹងលុយខ្មែរមួយចំនួនទៀត។ក្រោយមកបានសួរគេនៅក្បែរជិតខាង និយាយថាមាននារីម្នាក់ដែលធ្លាប់ចូលចេញជារៀងរាល់ថ្ងៃចាក់សោរចូលក្នុងបន្ទប់។ ពេលភ្លាមៗនោះជនរងគ្រោះបានទៅហៅជនសង្ស័យ មកសួរនាំនៅបន្ទប់កើតហេតុតែជនស្ស័យខាងលើមិនបានសារភាពឡើយដោយបដិសេធន៍រហូតមិនព្រមឆ្លើយក៏នាំជនសង្ស័យមកប៉ុស្ដិ៍នគរបាលចោមចៅសាកសួរបន្ត។
ក្រោយពេលកើតហេតុកម្លាំងនគរបាលសួរនាំទើបជនសង្ស័យខាងលើសារភាពខ្លួនពិតជាយកសោរចាក់ដូចរៀបរាប់ខាងលើ។បន្ទាប់មកភាគីខាងរងគ្រោះសុំមិនប្តឹងផ្ដល់ដោយអាណិតជនសង្ស័យខាងលើសុំអោយតែប្រគល់លុយមកវិញ។ដោយឡែកជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅធ្វើកិច្ចសន្យានឹងអោយត្រឡប់ទៅវិញដើម្បីបញ្ចប់រឿង៕សារ៉េត