ចូលដណ្តឹងប្រពន្ធបាន២៩ថ្ងៃ លួចគាស់ទូយកមាស លុយ និងម៉ូតូទៅបាត់

ព្រៃវែងៈ បុរសម្នាក់ ដែលត្រូវជាកូនប្រសារនិងគូដំណឹងកូនស្រីជនរងគ្រោះ បានលួចយកម៉ូតូមួយគ្រឿង រួមទាំងគ្រឿងអលង្កា ដែលមានខ្សែកមាស៤ខ្សែ និងខ្សែដៃ៣ខ្សែ សរុបទាំងអស់ចំនួន៤តំឡឹង២ជីកន្លះ ផ្លាកទីន៨ហ៊ុន និងលុយ៥០ម៉ឺនរៀលគេចខ្លួនបាត់កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នងភូមិភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ ពូន ធឿន ហៅធី អាយុ២៨ឆ្នាំ ជាតិខ្មែរ ត្រូវជាកូនចិញ្ចឹមឈ្មោះនឿន អាយុ៤៥ឆ្នាំ ជាឳពុក និងឈ្មោះ​ វឿន អាយុ​៤០ឆ្នាំ ជាម្តាយ រស់នៅភូមិព្រៃខ្លាទី១ ឃុំព្រៃខ្លា ស្រុក​ ខេត្ត​ ជាមួយជនរងគ្រោះ បានចូលមកស្តីដណ្តឹងកូនស្រីរបស់ជនរងគ្រោះ តែពីដំបូង ជនរងគ្រោះថាមិនឲ្យទេ ព្រោះជនសង្ស័យជាមនុស្សគ្មានម៉ែឳច្បាស់លាស់។ ប៉ុន្តែដោយសារឳពុកម្តាយចិញ្ចឹមរបស់ជនសង្ស័យ មកអង្វករខ្លាំងពេក​ ដោយ​បានអះអាងធានាថា កូនប្រុសចឹញ្ចឹមរបស់គាត់ មានចរិកស្លូតបូតត្រឹមត្រូវណាស់ ចេះបើកឡាន និងចេះធ្វើការងារសព្វគ្រប់ ប្រសិនបើខូចខិលប្រការណាផ្សេងៗ ប្តីប្រពន្ធជាឳពុកចិញ្ចឹង នឹងទទូលខុសត្រូវគ្រប់យ៉ាង។ ដោយគិតថា ខ្លួននិងប្រពន្ធកាន់តែចាស់ ​ក៏គិតថា ចង់បានកូនប្រសារ មកជំនួសកម្លាំងធ្វើស្រែចំការ ក៏សម្រេចចិត្តព្រមព្រាងរៀបការ។ ប៉ុន្តែក្រោយពេលស្តីដណ្តឹងមិនទាន់បានមួយខែផង ពោលគឺបានត្រឹមតែ២៩ថ្ងៃ ឈ្មោះ ពូន ធឿន ហៅធី ជាកូនប្រសារូបនោះ បានលួចគាស់ទូយកខ្សែកមាស៤ខ្សែ និងខ្សែដៃ៣ខ្សែ សរុបទាំងអស់៤តំឡឹង២ជីកន្លះ ផ្លាកទីន៨ហ៊ុន និងលុយ៥០ម៉ឺនរៀល និងបានរត់គេចខ្លួនជាមួយម៉ូតូ ម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១២មួយគ្រឿងផង៕ក្រពុំ

 

Leave a Reply

Your email address will not be published. Required fields are marked *