ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​

 

 

 

 
ភ្នំពេញ​៖​ក្រោយ​ពី​ទប់ស្កាត់​បទល្មើស​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ធ្វើ​ការ​តាម​ដាន​ស្រាវជ្រាវ​រហូត​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង១៧:៣០នាទី​ល្ងាច​ថ្ងៃ​ទី​១២ខែ​មិថុនា​ឆ្នាំ​២០១៧ ស្ថិត​នៅចំណុចមុខបន្ទប់ជួល ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំ ពៅទី២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ប៊ុន ស៊ីសុវណ្ណភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលខាងលើ ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ធ្វើ​ការ​តាម​ដាន​ស្រាវជ្រាវ​ជា​រៀង​រាល់​ថ្ងៃ​ទើប​មក​ដល់​ថ្ងៃ​កើត​ហេតុ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កំណត់មុខសញ្ញា​បាន​ក៏​ឃាត់ខ្លួន​ព្រម​ទាំង​ដកហូតបានវត្ថុតាងរួមមាន ៖-ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)០១កញ្ចប់ថង់តូច​-ឧបករណ៍ជក់គ្រឿងញៀន១កំប្លេ​ ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងនិងដែកកេះ២។
បច្ចុប្បន្ន​នេះ​ជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *