អង្គុយ​កំពុង​ផឹកសុី​ឃើញ​គេមកទាលុយប្រពន្ធខឹងស្ទុះទៅវាយនិងយកទល់វីសចាក់ជាច្រើនកន្លែងរងរបួសធ្ងន់

 

 

 

ភ្នំពេញ៖បុរសម្នាក់កំពុង​តែផឹកឃើញគេមកទារ​លុយប្រពន្ធ​ ប្តី​ខឹង​ជំពាក់​បំណុល​ ស្ទុះទៅវាយហើយប្រពន្ធ តដៃយកទល់វីសចាក់ប្រពន្ធជាច្រើនកន្លែងបណ្តាលអោយរងរបួសធ្ងន់។ហេតុការណ៍​នេះ​បង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៨នឹង៣០នាទីយប់​ថ្ងៃទី១៣​ខែមិថុនា​ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ងួនពេជ្រសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះ សេង ឡង់ឌីភេទស្រីអាយុ ៣០ឆ្នាំ​មុខរបរកម្មករោង​ចក្រស្នាក់​នៅ​ភូមិស្ងួនពេជ្រសង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យមានកូន២នាក់ស្រីមួយប្រុសមួយ។​ ចំណែក​ឯ​ប្តីឈ្មោះ ភឹម វណ្ណចាន់ភេទប្រុស​អាយុ៣៧ឆ្នាំ​មុខរបរកម្មកររោងចក្ររស់នៅភូមិជាមួយប្រពន្ធ។​
តាម​ប្រភព​ព័ត៌មាន​ពី​នារី​រងគ្រោះបានរៀបរាប់ប្រាប់ថា រូបនាងមានកូនពីនាក់ ស្រីមួយនឹងប្រុសមួយដោយកូនបងជាកូនប្រុសអាយុ១០ឆ្នាំនឹងប្អូនស្រីអាយុ៧ឆ្នាំហើយនាងបានរៀបរាប់បន្ថែមទៀតថាប្តីរបរគាត់ផឹកស្រវឹងសឹងរាល់ថ្ងៃ។​

តាមប្រភពព័ត៌មា​ន​ដដែល​បាន​បន្ត​ទៀត​ថា​ នៅ​មុនពេលកើតហេតុ ជនរងគ្រោះកំពុង​តែធ្វើម្ហូបដើម្បីផ្គត់ផ្គង់ក្រុមគ្រួសា ហើយស្រាប់តែមានគេមកទាលុយគាត់ទាំងយប់។ ដោយគាត់ពុំទាន់​មានលុយសង​ទេ​ ព្រោះ​ជីវភាពរបស់​គាត់​កំពុង​ខ្វះខាតផង។​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ កាល​ពី​មុន​គាត់​បាន​ខ្ចីគេ២នាក់ចំនួន៣០០ដុល្លារ៍​ ខណៈ​ដែលគេមកទារ​លុយ ហើយប្តីរបស់គាត់កំពុង​ផឹកសុី​ជិតផ្ទះរបស់ខ្លួន ផងនោះស្រាប់តែមករករឿងគាត់​ថែម​ទាំង​វាយទៅលើរូបគាត់ពីរទៅបីដៃ។បន្ទាប់មករូបគាត់បានយក មួក​សុវត្ថិភាព​មកតទៅលើប្តីរបស់គាត់វិញ ធ្វើ​អោយ​ប្តីរបស់គាត់បានហេស្ទុះយក​ទល់វីស មកចាក់ទៅលើរូបគាត់ចំពោះ​ គល់ដោះចំនួន៣កន្លែងនិង​បាតដៃមួយកន្លែងបណ្តាលអោយរងធ្ងន់ សរុបចំនួន៤កន្លែង ហើយនា​ង​បាន​តេ​ទូរស័ព្ទ​ប្តឹង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​អោយមកជួយអន្តរាគមន៍ភ្លាមផងដែរ។​ដោយ​ឡែកប្តីរបស់​នារី​រងគ្រោះ​មិន​បាន​និយាយអ្វី​ទាំង​អស់​។

ក្រោយពេលកើតហេតុជនបង្កខាងលើត្រូវបាន​កម្លាំង​នគរបាល​ប៉ុសិ៍កន្ទោកបានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនាតិវិធីផ្លូវច្បាប់៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *