



ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់រក្សាទុកដែកឆាបទុកក្នុងម៉ូតូត្រូវបានកម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១នឹង៣០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋានបានអោយដឹងថា ជនសង្ស័យមានចំនួន៣នាក់ ទី១ឈ្មោះ អ៊ិន ស៊ិនធូ ភេទប្រុសអាយុ២៣ឆ្នាំកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។ ទី២ឈ្មោះ ប៉ិន ធូដាងភេទប្រុសអាយុ២២ឆ្នាំកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។ ទី៣ ឈ្មោះ តុង កែវកុសល ភេទប្រុសអាយុ២២ឆ្នាំកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលជិតគ្នា។
ប្រភពដដែលបានបន្តថាក្នុងការឃាត់ខ្លួនជនសង្ស័យ៣នាក់ដោយបានឆេកឃើញមានដែកឆាប១ដើមដាក់ក្នុងម៉ូតូ១គ្រឿងម៉ាកស្កប់ពីពណ៌សលាយផ្កាឈូកពាក់ស្លាកលេខភ្នំពេញ1CH,4731ជារបស់ជនល្មើស។
តាមប្រភពព័ត៌មានដដែលបានបន្តទៀតថាមុនពេលកើតហេតុពួកគាត់ជិះម៉ូតូល្បាតក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន។លុះល្បាតមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យជិះម៉ូតូមានគ្នា៣នាក់ ខណៈនោះជនសង្ស័យយកដែកឆាបបោះចោល។បន្ទាប់មកកម្លាំងនគរបាលឃើញជនសង្ស័យបោះចោលដូច្នោះក៏ឃាត់ភ្លាមៗ រួចនាំជនសង្ស័យទាំង៣នាក់ខាងលើយកទៅសាកសួរនៅប៉ុសិ៍នគរបាលចោមចៅដើម្បីសាកសួរ។
បើតាមចម្លើយរបស់ជនសង្ស័យបាននិយាយថា នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះអ៊ិន សិនធូ ផឹកស៊ីជាមួយមិត្តភក្តម្តង។ហើយមានជំលោះនឹងគ្នាគេចទៅបន្ទប់មុនតែម្នាក់ឯង តែបន្ទប់ផ្ទះជួលបានបិតទ្វារ។បន្ទាប់បានឃើញមិត្តភក្ត ២នាក់ខាងលើនៅអង្គុយក្រៅផ្ទះបានបបួលគ្នាទៅលេងក្លិប មិតណាយនៅជិតរោងចក្រ៦ជាន់ផ្លូវវេងស្រេងដោយមានដែកឆាប់ទុកនឹងឃ្លុបម៉ូតូគ្រាន់ទុកការពារខ្លួន ខណៈមកដល់ក្លិប មិតណាយ ដោយនៅក្នុងក្លិប មានមនុស្សចូលច្រើនពេកហើយបាននាំគ្នាត្រឡប់ទៅវិញបានពាក់កណ្តាលផ្លូវត្រូវកម្លាំងនគរបាលឃាត់តែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងខាងលើបញ្ចូន មកសាកសួរ នៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធី៕សិរសា