ខារ៉ាអូខេត្រជាក់ចិត្តថ្មី ផ្ទុះហិង្សារភ្ញៀវនិងមេការផ្អើលទាំងយប់

 

 

 

ខេត្តកណ្តាល៖ភោជនីយ៍ដ្ឋាននិងខារ៉ាអូខេយីហោរ«ត្រជាក់ចិត្តថ្មី » ដែលមានឈ្មោះបោះសម្លេងជាកន្លែងសប្បាយជាងគេប្រចាំក្រុងតាខ្មៅ ស្រាប់តែយប់មិញនេះមានករណីភ្ញៀវផ្ទុះហិង្សារ យកកែវគប់មេការខុសត្រូវ ដោយសាររឿងអតពេញចិត្តនារីបំរើសេវា។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភោជនីយ៍ដ្ឋាន និងខារ៉ាអូខេ យីហោ« ត្រជាក់ចិត្តថ្មី» ស្ថិតក្នុងសង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ។

ប្រភពព៌តមានបានផ្តល់មកអោយភ្នាក់ងារPost News បានអោយដឹងថា នៅមុនពេលកើតហេតុ គឺមានភ្ញៀវមានគ្នាជាច្រើននាក់បានចូលហូបចុកក្នុងបន្ទប់ខារ៉ា យ៉ាងសប្បាយ ស្រាប់តែមួយសន្ទុះក៍មានរឿងប្រើអំពើរហិង្សារ បោកកែវ គប់កែវ ទៅវិញទៅមក រវាងភ្ញៀវ និងមេការ ។
ប្រភពព៌តមានបានប្រាប់អោយដឹងថា ការប្រើអំពើរហិង្សារ បោកកែវ គប់កែវរវាងភ្ញៀវ និងមេការនេះ អាចមកពីទាស់ពាក្យសម្តីរឿងនារីៗដែលធ្វើការបម្រើនៅក្នុងខារ៉ាអូខេណឹង ។

បើតាមមេការបានប្រាប់ថា: ពិតជាមានរឿងណឹងកើតឡើងមែន តែមិនមែនគប់កែវដាក់គ្នាទេ គឺជម្លោះគ្នាត្រឹមជជែកដាក់គ្នាតែប៉ុណ្ណោះ។

បើតាមលោក សំរឹត សមសុជា មេប៉ុស្តិកំពង់សំណាញ់បានប្រាប់Post Newsថា: ពិតជាមានរឿងណឹងមែន គឺត្រឹមតែភ្ញៀវបោកកែវនៅមុខមេការ អតបានបោកកែវតទល់គ្នាទេ ។ ហើយលោកបានបញ្ជាក់ថា ភ្លាមៗក៍សម្រួលគ្នាគិតលុយគ្នាបញ្ចប់រឿង តែម្តងទៅ ហើយការសម្រួលគ្នានេះគឺខាងកម្លាំងសមត្ថកិច្ចអតបានចូលរួមទេ។

សូមបញ្ជាក់ថា: ប្រជាពលរដ្ឋនៅជុំវិញមានការរិះគន់ទៅលើភោជនីយ៍ដ្ឋាន និងខារ៉ាអូខេយីហោ«ត្រជាក់ចិត្តថ្មី » បង្ករជម្លោះរវាងភ្ញៀវ និងនារីបំរើការងារ និងភ្ញៀវជាមួយ មេការមើលការខុសត្រូវក្នុងណឹង ជាញឹកញ៉ាប់ថែមទៀតផង។
ប្រជាពលរដ្ឋបានសំណូមពរអោយអាជ្ញាធរមានសមត្ថកិច្ចមេត្តា មានវិធានការ និងរកដំណោះស្រាយណាមួយកុំអោយមានករណីបង្ករហិង្សាតទៅទៀតនៅក្នុងហាងនោះផងដែរ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *