នគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចដែក​ថ្នាំង​អំពៅចំនួន៤ដើម

 

 

 

 

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ខណៈដែលដើររើសអេតចាយផងមានឱ​កាសដើរលួចផងត្រូវបានម្ចាស់ដែកឃើញទាន់ឃាត់ខ្លួនភ្លាមៗហើយបាយរាយការទៅនគរបាលប៉ុស្តិ៍ចោមចៅយកមកសាកសួរ។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២និង២០យប់រំលងអាធាត្រឈានចូលថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃទាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះ​ ចេងប៉ារ៉ា អាយុ២៥​មុចរបររើសអេតចាយ ស្នាក់​នៅ​ភូមិព្រៃទា សង្កាត់ចោមចៅ​ មាន​​ភូមិកំណើតភូមិផ្អេឃុំផ្អេស្រុករលារផ្អៀរ ខេត្តកំពង់ឆ្នាំង។ចំណែក​ឯ​ជនរង​គ្រោះ​មានឈ្មោះ​ ឈុនឈាន អាយុ​៤៧ឆ្នាំ​មុខរបរមន្រីយោធា ​រស់នៅភូមិកើតហេតុខាងលើ។

តាម​ប្រភព​ព័ត៌មាន​ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ក្រោកមើលដែករបស់គាត់កន្លងមកធ្លាប់​បាត់៤ដងទៅ៥ដងមកហើយមិនដែល​ចាប់​បាន​ទើបពេលនេះក៏​ប្រទះ​ឃើញក្រោយមកបានរាយការណ៍ទៅនគរបាលចោមចៅចុះមក​ឃាត់​ជនសង្ស័យយកសាកសួរ។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *