លួចគាស់ទូដែកមេជាង​ទ្រព្យទៅសម្ងំលេងហ្គេម ពលរដ្ឋចាប់បាន វាយសន្លប់ស្តូកស្តឹង

 

ភ្នំពេញៈ កូនជាងដែកម្នាក់បាន​ធ្វើសកម្មភាពគាស់ទូដែករបស់មេជាងលួចយកគ្រឿងអលង្ការ បានសម្រេចហើយមិនបានប៉ុន្មានផងត្រូវប្រជាពលរដ្ឋប្រទះឃើញកំពុងអ្គុយលេងហ្កេមក៏រាយការណ៍ប្រាប់មេជាងមកចាប់ខ្លួនបានត្រូវប្រជាពលរដ្ឋព្រួតវាយសន្លប់ស្តូកស្ដឹង ទើបប្រគល់ឲ្យ​នគរបាលយកទៅចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពី​ម៉ោង១២និង២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅក្បែររង្វង់មូលខាំ​កូស៊ីធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ សុទ្ធ រិទ្ធី ភេទប្រុស អាយុ​ជាង២០ឆ្នាំ មុខរបរកូនជាងដែក ស្នាក់នៅជាមួយជនរងគ្រោះជាមេជាង និងមានស្រុកកំណើត នៅខេត្តកណ្ដាល។

បើតាមមេជាងដែកជាជនរងគ្រោះ បានឲ្យដឹងថាសព្វថ្ងៃនេះ គាត់ជាប់​រវល់ការងារច្រើនមិនសូវដែលបានពិនិត្យមើលទូដែកដាក់លុយនិងគ្រឿងអលង្ការប៉ុន្មានទេ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែត្រូវជនសង្ស័យជាកូនជាង ដែលបម្រុងលាឈប់ពីការងារ បានឆ្លៀតឱកាសធ្វើសកម្មភាពលួចគាស់ទូដែករបស់គាត់យកបានលុយ សម្ភារៈ និងគ្រឿងអលង្ការមួយចំនួន ហើយរត់គេចខ្លួនទៅសម្ងំលេងល្បែងហ្គេមបាត់។ ប៉ុន្តែ បានត្រឹមតែប៉ុន្មានម៉ោងក្រោយ ប្រជាពលរដ្ឋបានទៅរាយការណ៍ប្រាប់គាត់ (មេជាង) ថា បានប្រទះឃើញជនសង្ស័យឈ្មោះ សុទ្ធ រិទ្ធី កំពុងសម្ងំលេងហ្គេមនៅជិតកាំកូស៊ីធី ទើបគាត់ទៅដល់ជាមួយប្រជាជនក្នុងភូមិផងដែរហើយបានឃាត់ខ្លួនជនសង្ស័យ រួមជាមួយយកវត្ថុតាងមកវិញខ្លះៗដែរ ។ ដោយសារតែមានកំហឹងរបស់ប្រជាពលរដ្ឋ ពួកគាត់ បានវាយជនសង្ស័យម្នាក់មួយដៃ ម្នាក់មួយជើងរហូតសន្លប់ទើបយកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ ។

ក្រោយមកជនសង្ស័យ​ ត្រូវបាន​ នគរបាលប៉ុស្តិ៍ទួលសង្កែ រៀបចំឯកសារបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចាត់ការ​បន្តតាម​នីតិវិធី៕ អូនធួក

Leave a Reply

Your email address will not be published. Required fields are marked *