ម៉ូតូនិងរថយន្តបុកគ្នាលើស្ពានអាកាសស្ទឹងមានជ័យរបួសធ្ងន់ម្នាក់

ភ្នំពេញៈ កាលពីវេលា​ម៉ោង១១និង២០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅលើស្ពានអាកាស​ស្ទឹងមានជ័យខាងជើ​ង ស្ថិតក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយសារបុរសម្នាក់សង្ស័យស្រវឹងស្រាជិះ​ម៉ូតូចុះពីលើ​ស្ពានអាកាសស្ទឹងមានជ័យមិនប្រយត្ន័ក៏បានជ្រុលទៅ​បុកយរថយន្តហាយឡែនឌ័រ ក្នុងទិសដៅបញ្ច្រាសគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យ​ខ្លួន បាក់ជើ​ងឆ្វេងរងរបួសធ្ងន់ ។

សាក្សីបានឲ្យ​ដឹងថា មុនពេលកើ​តហេតុ គេឃើ​ញម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កំពង់ស្ពឺ 1C-1350 ជិះ​ដោយបុរសមិនស្គាល់ឈ្មោះម្នាក់ធ្វើ​ដំណើ​រខាងលើ​ស្ពានអាកាសស្ទឹងមានជ័យក្នុងទិសដៅពីត្បូងទៅជើង។លុះពេលចុះពីលើស្ពានយ៉ាងលឿន នោះក៏ជ្រុលចង្កូតទៅ​បុករថយន្តម៉ាក HIGE LANDER ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1023 ដែលធ្វើដំណើរឡើ​ងមកលើ​ស្ពាន ក្នុងទិសដៅបញ្ច្រាសគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យ​អ្នកជិះម៉ូតូរងរបួសធ្ងន់ បាក់ជើ​ងឆ្វេង ត្រូវបានរថយន្តសាមុ​យបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែក​ម៉ូតូនិងរថយន្តរងការខូចខាត មួយកំណាត់មុខស្ទើរ​ដូចគ្នា ។

ក្រោយពេលកើតហេតុ ម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលចរាចរផ្លូវ​គោករាជធានី វាស់វែងយកមធ្យោបាយដឹកជញ្ជូនទាំងពីរគ្រឿងទៅរក្សារទុកនៅអធិការ​ដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕អូនធួក

 

Leave a Reply

Your email address will not be published. Required fields are marked *