ពុទ្ធោ!រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ពីសម័យសង្រ្គាមជិត២ពាន់គ្រាប់នៅតាខ្មៅ

0
179

កណ្តាលៈ ក្រុមស៊ីម៉ាក់កកាយរកឃើញ​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត២ពាន់គ្រាប់  នៅក្រោមផ្ទះមួយកន្លែង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២០ មិថុនា ឆ្នាំ២០១៧ នេះ ស្ថិតនៅនៅភូមិក្រពើហារកើតសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ពេលជីកដីសាងសង់ផ្ទះឈ្មោះ ណាត់ ស្រេង អាយុ៣៣ឆ្នាំ មានមុខរបរជាងឡាន (ការាស់ឡាន ជាម ម៉េងឈៀង ស្តុបក្រពើហារ) ។

គ្រាប់ប្រភេទចម្រុះនេះជាប្រភេទគ្រាប់បន្សល់ទុកពីសម័យសង្គ្រាម ចំនួនប្រមាណ១,៨០០គ្រាប់ ដែលម្ចាស់ជីកដីបុកគ្រឺះជម្រៅជាង៣ម៉ែត្របានប្រទះឃើញហើយបានទាក់ទងទៅអង្គភាពស៊ីម៉ាក ចុះមករាវ និងយកទៅរក្សាទុក ដោយសុវត្តិភាពហើយ។

លោកបានបន្ថែមថា មូលហេតុដែលឈានទៅរកឃើញគ្រាប់ចំរុះយ៉ាងច្រើនបែបនេះ បន្ទាប់ពីមានអ្នកជិតខាងប្រាប់ថា ទីតាំងផ្ទះរបស់គាត់ កាលសម័យសង្គ្រា​ម ជាបន្ទាយទាហ៑ានអាចមានលាក់ទុកគ្រាប់ លឺដូច្នេះ លោកក៏ទាក់ទងទៅអង្គភាពស៊ីម៉ាកមករាវរក ស្រាប់តែឃើញមានមែន ហើយច្រើនថែមទៀតផង៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here