ផឹកសុីនិយាយរឿងម៉ូតូឌឺដងគ្នាវាយមួយដបស្រាបែកក្បាលទាញកាំបិតកាប់ម៉ូតូខ្ទេច

 

 

 

 

ភ្នំពេញ ៖បុរសម្នាក់យកម៉ូតូទៅលក់អោយមិត្តភក្តក្នុងតំលៃ១ពាន់ដុល្លារ៍ដោយមិត្តម្នាក់ថាយកអោយលុយភ្លាមហើយមិត្តភក្តម្នាក់ទៀតអោយតំលៃ២រយដុល្លារ៍ម្ចាស់ម៉ូតូឃើញអោយតំលៃថោកបានឌឺដងពាក់សំដីគ្នានាក់ទិញម៉ូតូអោយតំលៃ២រយដុល្លារ៍ទាញដបស្រាវាយម្ចាស់ម៉ូតូបែកក្បាល នឹងយកកាំបិតកាប់ម៉ូតូខ្ទេច។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៩យប់ ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៧​ស្ថិតនៅទាមស្រាភូមិចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះ ឡាយ ចាន់វាសនាអាយុ ២៤ឆ្នាំមុខរបរកម្មករ​រោងចក្រ ស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានភូមិកំណើត ភូមិទួលកំពតឃុំពាមព្រះភ្នោះ ស្រកោះស្រទិន ខេត្តកំពង់ចាម។ម៉ូតូដែលត្រូវគេកាប់ម៉ាកស្កប់ពីពណ៌សពាក់ស្លាកលេខ​ភ្នំពេញ 1CS,7127។​

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ឡាយចាន់វាសនាបាននិយាយថា នៅមុនពេលកើតហេតុ​រូបគាត់បានមកផឹកសុីជាមួយមិត្តភ័ក្ត​នៅក្បែរកន្លែងកើតហេតុដោយដំបូងឡើយ​ផឹកគ្នា៣នាក់ផឹកស្រាដប អស់ចំនួនជិត២ដប។បន្ទាប់មកបាននិយាយជាមួយមិត្តឈ្មោះ​ចិន ដោយខ្លួនចង់លក់ម៉ូតូក្នុងតំលៃ១ពាន់ដុល្លារ៍ ហើយមិត្តឈ្មោះចិនខាងលើបាននិយាយថា បើលក់តំលៃ១ពាន់ដុល្លារ៍គាត់នឹងទិញហើយអោយលុយភ្លាមខណៈដែលកំពុងនិយាយលក់ម៉ូតូ ស្រាប់តែជនបង្កឈ្មោះដា បានចេញមកពីធ្វើកា​រហើយបានមកផឹកជាមួយពួកគាត់បានចំនួន២ទៅ៣ពែង ហើយបាននិយាទៅកាន់ខ្លួនជាម្ចាស់ម៉ូតូថា លក់អីដល់១ពាន់ដុល្លារ៍បើតំលៃ២រយបានអាញ់ទិញ។ពេលនោះខ្លួនបាននិយាយថា មិត្តឯងអីក៏មើលងាយខ្ញុំម៉េះស្រាប់តែ ជនបង្កឈ្មោះដាខាងលើបានយកដបស្រាមកវាយទៅលើរូបខ្លួនចំនួនមួយដបចំសៀតថ្ការផ្នែកខាងឆ្វេងបណ្តាលអោយរងរបួសចេញឈាមតិចៗ។រួចទៅយកកាំបិតប័ងតោ មកកាប់ម៉ូតូគាត់នឹងគំរៀមរកកាប់ខ្លួនទៀត ភ្លាមៗនោះអ្នកនៅជិតកន្លែងកើតហេតុបានឃាត់អោយត្រជាក់ចិត្តរៀងខ្លួន ដោយប្រពន្ធជនបង្កសុំជួសជុលម៉ូតូសងអោយយកទៅជាងធ្វើតែយប់ពេកជាងមិនបានធ្វើអោយហើយយកម៉ូតូទៅទុកផ្ទះជួលជិតកន្លែងកើតហេតុដោយរងចាំស្អែកនឹងជួសជុលសង។​

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឡប់ទៅផ្ទះវិញ ហើយប្រពន្ធរបស់ខ្លួនបានសួររកម៉ូតូខាងលើ បន្ទាប់មកបានប្រាប់ដំណើរឿង ខាងលើ ហើយប្រពន្ធព្រមទាំងបងប្អូនមិនទុកចិត្តបាននាំជនរងគ្រោះមកប៉ុស្តិ៍នគបាលអោយជួយអន្តរាគមន៍នៅកន្លែងកើតហេតុដោយជួយដោះស្រាយហើយជនរងគ្រោះបានទារសំណងចំនួន១០០ដុល្លារ៍ថ្លៃព្យាបាលនឹងថ្លៃជួសជុលហើយក្រោយមកប្រពន្ធជនបង្កបានសុំសំរួលក្នុងតំលៃ៥០ដុល្លារ៍បញ្ចប់នៅកន្លែងកើតហេតុ៕សិរសារ

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *