គេចង់រស់ឯងចង់ស្លាប់ទីបំផុតចងកសម្លាប់ខ្លួនបានសម្រេចនៅផ្ទះសំណាក់រ៉ូស

 

 

 

 

ភ្នំពេញ៖ នារីម្នាក់មិនតូចចិត្តរឿងអីចងកសម្លាប់ខ្លួននៅបន្ទប់ផ្ទះសំណាក់រ៉ូសបង្កអោយមានភ្ញាក់ផ្អើលលកាលពីវេលាម៉ោង១៩’៥០ថ្ងៃទី២០ខែមិថុនា២០១៧នៅផ្ទះសំណាក់រ៉ូសបន្ទប់លេខ២០៧ផ្ទះលេខG១៥ផ្លូវបេតុងក្រុម៣ភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សាកសពនារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សៅ គឹមសាយហៅស្រីកាភេទស្រីអាយុ២០ឆ្នាំមុខរបរបុគ្គលិកណេតស្នាក់នៅភូមិក្តុល ឃុំក្រាំងស្នា ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា
កាលថ្ងៃទី១៨ខែមិថុនាវេលាម៉ោងប្រហែល១៤’០០ជនរងគ្រោះបានមកជួលបន្ទប់ផ្ទះសំណាក់លេខ២០៧មិនចេញពីបន្ទប់។រហូតដល់ម៉ោងកើតហេតុម្ចាស់ផ្ទះសំណាក់ទៅគោះទ្វាមិនឭសំលេងឆ្លើយតបជាប់គន្លិះសោរពីក្នុងម្ចាស់ផ្ទះសំណាក់យកសោមកចាក់ឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ។បន្ទាប់មកម្ចាស់ផ្ទះសំណាក់រាយការណ៍ទៅនគរបាលមូលដ្ឋានចុះមកកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យ។
តាមប្រភពព៌ត៌មានពីនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញបានអោយដឹងថា ជន​រងគ្រោះពិតជាបានយកខ្សែចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋានប្រគល់ទៅអោយក្រុមគ្រួសារយកទៅអ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកណើត៕ សារ៉េត

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *