ចោរស្ទើភ្លើងប្លន់រថយន្តប៉ះចំភ្ជាក់ប្រព័ន្ធGPSដេញចាប់ស្ទើមួយរាជធានី

 

 

 

 

ភ្នំពេញ៖​ ជនសង្ស័យ២នាក់បានហៅរថយន្តតាកសុីក្រហមជិះពីចំណុចមុខក្រុមហ៊ុនANZroyal តាមបណ្តោយផ្លូវ២៧១​ ស្ថិតក្នុងសង្កាត់បឹងទំពន​ ខណ្ឌមានជ័យ​ ដោយបំណងទៅម្តុំក្បាលថ្នល់​។ លុះពេលទៅដល់គោលដៅហើយស្រាប់តែជនសង្ស័យប្រើល្បិចចុះពីរថយន្តដោយមិនព្រមអោយលុយភ្លាមនោះជនរងគ្រោះក៏ចុះតាមទាលុយដោយមិនបានដកចោរចេញពីរថយន្តជាឱកាសជនសង្ស័យម្នាក់ទៀតឡើងបើករថយន្តព្យាយាមគេចខ្លួនតែដោយសាមានប្រពន្ធGPSត្រូវបានជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចនិងដេញស្ទើតែមួយរាជធានី​ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត​ ឈានចូលថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧។

​តាមសម្តីរៀបរាប់ជនរងគ្រោះបានអោយដឹងថា​ នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់បានខលហៅរថយន្តតាក់សីុក្រុមហ៊ុនរបស់គាត់​ ពេលនោះរួបគាត់ក៏មកដឹកជនសង្ស័យទាំងពីដោយពួកគេបានប្រាប់គាត់អោយដឹងទៅម្តុំក្បាលថ្នល់​ ពេលនោះរួបគាត់ក៏បានដឹកទៅខណះទៅដល់ចំណុចដែលជនសង្ស័យចុះនោះរួបគាត់ក៏បានឈប់រថយន្តភ្លាមនោះជនសង្ស័យទាំង២នាក់បានចុះពីលើរថយន្តដោយមិនបានអោយប្រាក់ថ្លៃសេវ៉ាដឹកនោះទេ។ ភ្លាមនោះរួបគាត់ក៏បានចុះទៅតាមទាលុយពីជនសង្ស័យម្នាក់ហើយជនសង្ស័យម្នាក់នោះក៏បានហុចលុយដូល្លារក្លែងក្លាយអោយរួបគាត់ពេលនោះដោយឃើញលុយមិនពិតទើបជជែកគ្នាគាត់មិនព្រមយក​ ។ ស្រាប់តែជនសង្ស័យម្នាក់ទៀតបានឡើងបើករថយន្តគាត់ហើយព្យាយាមគេចខ្លួនចំណែកម្នាក់ទៀតដែលអោយលុយក្លែងក្លាយទៅគាត់នៅរត់គេចខ្លួនបាតដែរ​ ។ ភ្លាមនោះរួបគាត់បានខលទៅក្រុមហ៊ុនគាត់ដើម្បីឆែកតាមរករថយន្តតាមប្រព័ន្ធGPS និងរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។
​ ក្រោយពីទទួលដំណឹងភ្លាមទាំងសមត្ថកិច្ចនិងក្រុមរថយន្តតាក់សុីក្រហម​ បាននាំគ្នាស្កាត់គ្រប់ទីកន្លែងទើបឆែករកឃើញក៏នាំគ្នាប្រដេញស្ទើតែមួយរាជធានីរហូតទៅដល់ចំណុចផ្លូវ២៧៥​ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣​ ខណ្ឌទួលគោកទើបជនសង្ស័យឈប់រថយន្តហើយគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
​ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អកទី៣ក៏ហៅម្ចាស់រថយន្តទៅធ្វើការសាកសួនិងដាក់ពាក្យបណ្តឹងដើម្បីធ្វើការស្រាវជ្រាវបន្ត៕ សិរសារ

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *