រថយន្ត២គ្រឿងបុកគ្នាបណ្តាលអោយរងការខូចខាតទាំងសងខាង

 

 

 

 

 
ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តកាមរីហាយប្រ៊ីជបំពាន់ស្តុបក្រហមបានជ្រុលបុករថយន្តកាមរីហាយប្រ៊ីជមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង​ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៧​នៅស្តុបផ្សាដេប៉ូ​តាមបណ្តោយផ្លូវលេខ១៨២កែងផ្លូវលេខ២១៥​ ស្ថិតក្នុងសង្កាត់វាល់វង់ខណ្ឌ៧មករា​ ។

​ តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីជ​ ពណ៍ស្កពាក់ស្លាកលេខភ្នំពេញ2S 6555 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២​ ក្នុងទិសដៅពីកើតទោលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែឈប់ចាំសញ្ញាស្តុបពណ៍ខៀវ​ ។ បន្ទាប់មកពេលភ្លើងស្តុបខៀវភ្លាមគាត់ក៏បើកទៅមុខបានបន្តិចស្រាប់តែមានរថយន្តម៉ាកកាមរីហាយប្រ៊ីជ​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2O 7678 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ក្នុងទិសដៅពីត្បូងទៅជើងដោយមិនបានគោរពភ្លើងក្រហមក៏ជ្រុលបុករថយន្តរងគ្រោះបណ្តាលអោយរងការខូចខាតទាំងសងខាង។ ក្រោយកើតហេតុភាគីខាងរថយន្តរងគ្រោះដោយសារតែមានស្ថានភាពស្រវឹងផងនោះទោះសមត្ថកិច្ចព្យាយាមពន្យល់យ៉ាងណាក៏មិនស្តាប។ មួយសន្ទុះក្រោយមកភាគីខាងរថយន្តបង្កបានព្រមទទួលខុសនិងព្រមចេញថ្លៃសំណងទៅលើរថយន្តរងគ្រោះចំនួន១០០ដូល្លារដើម្បីបញ្ចប់រឿងតែភ្លាមនោះភាគីខាងរថយន្តរងគ្រោះមិនព្រមទេដោយទាមទានសំណងចំនួន២៥០ដូល្លារ​ តែដោយសារតែមានការសម្របសម្រួលពីសមត្ថកិច្ចនិងមិត្តភ័ក្រទើបម្ចាស់រថយន្តព្រមទទួលយកសំណងចំនួន១០០ដូល្លារដើម្បីបញ្ចប់រឿងតែម្តង​ ដោយមិនរំខានដល់សមត្ថកិច្ច៕សិរសារ

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *