ឆេះហាងលក់ទូរស័ព្ទយីហោអាយខេសផ្អើលសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យយប់

 

 

 

 
ភ្នំពេញ៖​ អគ្គីភ័យមួយបានឆាបឆេះហាងលក់ទូស័ព្ទនិងនិងអាផេតដែលមានអីហោអាយខេស​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកអន្តរាគមន៍ភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងកាលពីវលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ខែមិថុនា​ ឆ្នាំ២០១៧​ នៅចំណុចមុខសាលាបឋមសិក្សាសន្ធម៉ុក​ តាមបណ្តោយផ្លូវកម្ពុជាក្រោម​ សង្កាត់ទឹកល្អក១ខណ្ឌទួលគោក។
​ តាមប្រភពព៌ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី១ភ្លាមនោះក៏បាននាំគ្នាភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីហៅក្រុមរថយន្តពន្លត់អគ្គីភ័យដើម្បីជួយអន្តរាគមន៍ភ្លាមៗ។
​ ក្រោយមករថយន្តពន្លត់អគ្គីភ័យរបស់ស្នងការាជាធានីមកជួយអន្តរាគមន៍ចំនួន៣គ្រឿងធ្វើការវាអស់ទាំងអស់តែម្តងចំណែករថយន្តពន្លត់អគ្គីភ័យរថយន្តក្រុមហ៊ុនប្រេងឥន្ទះសូគីមិុចចំនួន១គ្រឿងនិងអង្គភាពកងពល់តូច​ ង៧០​ ចំនួន២គ្រឿងតែមិនបានបាញ់នោះទេភ្លើងក៏រលត់ទៅវិញ។
​ សមត្ថកិច្ចបានអោយដឹងថា​ សំភារះដែលរងការខូចខាតនោះអស់ប្រហែល៥០%​ និងមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ ចំណែកមូលហេតុនោះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីទើបធ្វើឆាបឆេះបែបនេះ៕សិរសា

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *