បុរសជនជាតិចិនដែលឆេះក្នុងភ្លើងជាមួយប្រពន្ធខ្មែរបានបាត់បង់ជីវិតហើយ

ភ្នំពេញ ៖  បុរសជនជាតិចិនដែលរងរបួស​​ក្នុងហេតុការណ៍ចាក់សាំងដុតពីរនាក់ប្តីប្រពន្ធនៅ​ក្នុ​ង​បន្ទប់​ជួល​​កាល​ពី​ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នោះ បានស្លាប់ហើយកាលពីព្រឹក​ថ្ងៃ​ទី២១ ខែមិថុនា នៅឯមន្ទីរកាល់ម៉ែត ព្រោះតែស្ថាន​ភាព​ធ្ងន់ធ្ងរ​ពេកគ្រូពេទ្យសង្គ្រោះលែងបាន ។ ដោយ​ឡែក​​ស្ត្រីជា​ប្រពន្ធ​ខ្មែររបស់ជនជាតិចិនរូបនេះដែលរងរបួសធ្ងន់ក្នុង​ឧប្បត្តិហេតុជាមួយគ្នា​​ ​កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឡើយ ខណៈមានរបួសធ្ងន់ដូចប្តីក៏​នៅមិនទាន់ដឹងលទ្ធផល​​យ៉ាងណា​ដែរ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិចិនដែលស្លាប់ខាងលើ ​​មាន​ឈ្មោះ​ម៉ាយ សាវហ្វ័ន ហៅ ឡរ៉ែនអាយុ៥១ឆ្នាំ ជនជាតិចិនហុងកុង និងជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅស្រុកខ្មែរ ។ រីឯ​ប្រពន្ធ​ខ្មែរ​ឈ្មោះ​ស៊ឹម សំណាង អាយុ​២៧​ឆ្នាំ ជាមេផ្ទះ ។ប្តីប្រពន្ធខាងលើ គឺ​មានទំនាក់ទំនង​ស្នេហា​នឹងគ្នា​រយៈ​ពេល៣ឆ្នាំមកហើយ ដោយបាននាំគ្នា​មកជួល​ផ្ទះកើតហេតុស្នាក់​នៅ​ ហើយ ការទំនាក់ទំនងរួមរស់រវាង​អ្នកទាំង២ គឺ​​មិនចុះសម្រុងគ្នាទេ តែងតែឈ្លោះគ្នាផ្អើលគេផ្អើលឯង ស្ទើររាល់ថ្ងៃ ។នៅថ្ងៃកើតហេតុវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ បុរសជាប្តីបាន​ សុំបែកគ្នា​ជាមួយ​នារី​ជា​ប្រពន្ធ​ខ្មែរ​​ ស្រាប់តែនៅវេលាកើតហេតុ ឃើញស្ត្រីជាប្រពន្ធខឹងបានទិញសាំងមួយដប​មក​ផ្ទះ​ជួល​ជាន់ទី៤ហើយ មួយសន្ទុះក៏កើត​ភ្លើង​ឆេះ​​បន្ទប់ឆេះទាំង​ទាំងប្តី និងប្រពន្ធតែម្តង ដែលករណីនេះសង្ស័យកើត ឡើងក្នុងជម្លោះ​ប្តីសុំលែងលះ ហើយប្រពន្ធមិនព្រម ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះជាប្តីត្រូវគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត ឯប្រពន្ធដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ៕អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *