រថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួត អូលែរ កិនអ្នកជិះម៉ូតូស្លាប់ម្នាក់

ភ្នំពេញៈ បុរសម្នាក់ម្នាក់ បានបាត់បង់ជីវិតភ្លាមនៅនឹងកន្លែងហេតុ បន្ទាប់ពី​រូបគាត់​ជិះម៉ូតូម៉ាកអាយខនមួយគ្រឿង បានទៅប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ស្របពេលនោះក៏មានរថយន្តកុងតឺន័រ មកដល់ចាប់ហ្រ្វាំងមិនទាន់កិនតែម្ដង កាលពីវេលាម៉ោងម៉ោង៧និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង មុខកុងស៊ីកាប់ជ្រូក ខាងកើតលូ៥​ជាង១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា អាយខុន ពាក់ស្លាក​លេខ ភ្នំពេញ 1AA.7854 ពណ៌ខៀវលាយស ជិះតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិច បើកយ៉ាងលឿនមកដល់ចំណុច​កុងស៊ីកាប់ជ្រូក ក៏វ៉ាម៉ូតូមួយគ្រឿងហើយក៏ទាក់ដៃចង្កូតដួល ខណៈនោះក៏មានរថយន្តកុងតឺន័រ១គ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ពាក់លេខខាងក្រោយ ព្រះសីហនុ 4A.0852 ខាងមុខស្លាកលេខ ព្រះសីហនុ3A.2694 ក្រុមហ៊ុន ផែស្ងួន អូលែរ បានកិនបុរសរងគ្រោះខាងលើបែកក្បាលស្លាប់មួយរំពេច ភ្លាមនោះរថយន្តបើករត់១គីឡូដី ទើបឈប់ចុះចតរថយន្តនៅមុខរោងចក្រកាណាឌីយ៉ា តែអ្នកបើកបររត់បាត់​។

សាកសពត្រូវបានគេស្គាល់ឈ្មោះ នៀ សាវាត មានអាយុ៣៦ឆ្នាំ មុខរបរ ធ្វើការរោងចក្រមានប្រពន្ធកូនមួយ។មានទីលំនៅផ្ទះជួលម្តុំវត្តអង្គតាមិញ មានស្រុកកំណើតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញហើយក្រោយមកសាច់ញាតិឲ្យ​រថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *