ប្រហេះ! ឈប់ម៉ូតូចូលទៅទិញស្រាភ្លេចដកសោរចេញត្រូវជនសង្ស័យជិះទៅបាត់ដោយសុវត្តិភាព

 

 

 

ភ្នំពេញ៖​ យុវជន២នាក់បានជិះម៉ូតូហុងដា សេ១២៥ស៊េរីឆ្នាំ២០១៧​មួយគ្រឿងមកឈប់ទិញស្រាបៀរ ឈប់ម៉ូតូនៅចញ្ចើមផ្លូវភ្លេចដកសោរចេញពីម៉ូតូស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកឃើញឱកាសល្អក៏ជិះចេញទៅបាត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧​ នៅចំណុចផ្លូវលេខ៣១០កែងផ្លូវព្រះមុន្នីវង្ស​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ខណ្ឌចំការមន។
​ តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧​ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1CF 9230 មកឈប់នៅខាងមុខតូបលក់ចាបហួយមួយកន្លែងដើម្បីទិញស្រាបៀរ​ ពេលនោះយុវជនម្នាក់ដែលជាអ្នកបើកម៉ូតូនោះក៏បានចុះដើរចូលទៅក្នុងតូបលក់ចាប់ហួចនោះដោយមិនបានដកសោចេញនោះទេព្រោះគិតថា​ មានម្នាក់ទៀតនៅអង្គុយលើម៉ូតូហើយ។បន្ទាប់មកស្រាប់តែយុវជនដែលអង្គុយលើម៉ូតូនោះដើរចូលទៅខាងក្នុងដែរនិងមិនបានដកសោរចេញទៀតភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកឃើញឱកាស់ល្អក៏ជិះម៉ូតូចេញទៅបាត់តែម្តង។​
​ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹកកេងកងទី៣ដើម្បីងាយស្រួសសមត្ថកិច្ចស្រាវជ្រាវបន្ត៕សារ៉េត

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *