សាហាវណាស់! សង្ស័យមានអ្វីសំខាន់ហើយមើលទៅ ជិះម៉ូតូបុករថយន្តគេហើយវាយកញ្ចក់គេទៀត

 

 

 
ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូបុករថយន្តគេហើយថែមទាំងវាយកញ្ចក់អោយបែកថែមទៀតសង្ស័យស្រវឹងអាងអ្វីមួយមើលទៅ។ហេតុការណ៍នេះបានកើតឡើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្លូវ២០១៤ភូមអូបែកក្អមសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកលុចសុីស RX300ព័ណស្លែពាក់ស្លាកលេខ​2A6792បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត ។លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកស្គូបពីពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1BZ 6944បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងស្ថានភាពស្រវឹងបានជ្រុលទៅបុករថយន្តខាងលើហើយភ្លាមៗនោះស្រាប់តែអ្នកបើកបរម៉ូតូស្ទុះទៅវាយកញ្ចក់រថយន្តលុចសុីសបណ្តាលអោយបែកហើរងរបួសតិចទួច។ បន្ទាប់មកអ្នករួមដំណើរជាមួយជនបង្កសម្របសម្រួលទើបម្ចាស់រថយន្តអាណិតព្រមអោយចេញថ្លៃជួសជុលដើម្បីបញ្ចប់រឿង៕ សារ៉េត

 

 

Leave a Reply

Your email address will not be published. Required fields are marked *