បាត់ប្រពន្ធ ច្របាច់ភ្លើងពិលដើររក ឃើញចងកស្លាប់ក្បែរជញ្ជាំងផ្ទះ

ខេត្តកណ្តាល៖ កាលពី វេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២២ មិថុនា ២០១៧ ប្រជាពលរដ្ឋនាំគ្នាផ្អើលពេញភូមិបន្ទាប់ពីមានស្ត្រីម្នាក់បានចង.កសម្លាប់ខ្លួន នៅលើផ្ទះរបស់ខ្លួន ស្ថិតនៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ឃីម ផល្លា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានប្តី ឈ្មោះ ពឿន ភ័ណ្ឌ អាយុ៤១ឆ្នាំ មុខរបរជាកសិករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

បើតាមការឲ្យដឹង ពីប្តីរបស់ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានភ្ញាក់ពីដេក ហើយពុំបានឃើញប្រពន្ធនៅក្បែរ ក៏ក្រោកឡើងដើររកប្រពន្ធ ស្រាប់តែស្លុតចិត្តយ៉ាងខ្លាំង ពេលដែលក្រឡេកទៅឃើញ ប្រពន្ធចង.កនិងក្រម៉ា ជាប់មេជញ្ជាំងផ្ទះស្លាប់បាត់ទៅហើយ ហើយគាត់ក៏ប្រញាប់ស្រែកហៅអ្នកជិតខាង និងប្តឹងសមត្ថកិច្ចមូលដ្ឋានភ្លាមៗចុះទៅធ្វើកោសល្យវិច័យភ្លាមៗ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *