យុវតីសិស្សវិទ្យាល័យជាស៊ីម សាមគ្គីម្នាក់ លួចខោអាវអាជីវករផ្សារស្ទឹងមានជ័យម្ចាស់ចាប់ជាប់

0
173

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទី​​ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យចាស់ នៅភូមិមានជ័យ សង្កាត់ស្ទឹងមាន​ជ័យ ខណ្ឌមានជ័យ បន្ទាប់ពីមានយុវតីម្នាក់ ដែលជាសិស្សសាលាវិទ្យាល័យ ជា ស៊ីម សាមគ្គីម្នាក់បានបន្លំចូលលួចខោអាវរបស់អាជីវករ ក្នុងផ្សារស្ទឹងមានជ័យចាស់ហើយ ត្រូវបានម្ចាស់គេតាមទាន់ចាប់ប្រគល់ឲ្យសមត្ថិកច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យអប់រំ។។

យុវតីដែលបានឃាត់ខ្លួនខាងលើនេះមានឈ្មោះ ស.ស.ណអាយុ១៧ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ជាសិស្សរៀនថ្នាក់ទី១១ នៅវិទ្យាល័យ ជាស៊ីម សាមគ្គី។ ចំណែកម្ចាស់​ខោអាវមានឈ្មោះ ប៉ែន មករា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ខោអាវនៅផ្សារស្ទឹងមានជ័យ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមសម្ដីពីម្ចាស់ខោអាវបានឲ្យដឹងថា មុនពេលកើតហេតុ យុវតីខាងលើបានដើរចូលមកក្នុង​តូបរបស់គាត់ រួចហើយបានមើលខោអាវបម្រុងទិញយកទៅប្រើប្រាស់។ ពេលដែលមើលចុះឡើងៗ ស្រាប់តែយុវតីខាងលើបានបន្លំយកខោអាវរបស់គាត់ដាក់ញាត់ចូលក្នុងកាបូបស្ពាយរបស់ខ្លួន ហើយបម្រុងគេចខ្លួនតែពេលនោះគាត់ឃើញទាន់ក៏បានស្រែកឆោឡោផ្អើលដល់អាជីវករដែលលក់នៅក្បែរគ្នា រួចក៏ចាប់បានយុវតីរូបនេះ។បន្ទាប់មកក៏ឆែកក្នុងកាបូបឃើញខោអាវថ្មីៗដែលគាត់ដាក់លក់យកចេញមកវិញ តែគាត់មិនបានវាយធ្វើបាបទៅលើយុវតីនោះទេ និងបានរាយការណ៍ប្រាប់​មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឲ្យយកនាងទៅអប់រំហើយគាត់មិនបានដាក់ពាក្យបណ្ដឹងទេ។បន្ទាប់មកសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យាអប់រំទើបឲ្យយុវតីខាងលើ​ត្រឡប់ទៅផ្ទះវិញឈប់ប្រព្រឹត្តបែបនេះតទៅទៀត៕អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here