



ភ្នំពេញ៖ បុរសម្នាក់បានដេកលង់លក់ហើយបានខ្យល់ គរ គាំងបេះដូងស្លាប់ចោលកូននៅកំព្រារម្នាក់ឯង។ហេតុការណ៍នេះបង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅផ្ទះជួលបន្ទប់លេខ៨ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រ៉ង សារ៉េតភេទប្រុស អាយុ ៣៧ឆ្នាំមុខរបរលក់កាហ្វេបោះម៉ូយ ស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំដូងស្រុកបាទីខេត្តតាកែវ។ចំណែកឯប្រពន្ធឈ្មោះអួន សុផារី អាយុ៣៧ឆ្នាំរស់នៅប្រទេសជប៉ុនមានកូនប្រុសម្នាក់ឈ្មោះរ៉ង សុវណ្ណា អាយុ១១ឆ្នាំ រៀនថ្នាក់ទី៤នៅសាលាបឋមសិក្សាគោគបញ្ជាន់។បងថ្លៃឈ្មោះអួន ពុធ ៤០ឆ្នាំរៀនភាសាកូរ៉េស្នាក់នៅជាមួយសព មានស្រុកកំណើតនៅនៅខេត្តក្រចេះ ។
តាមប្រភពព័ត៌មានពីកូនប្រុសរបស់សពឈ្មោះរ៉ង សុវណ្ណាបាននិយាយថា ផ្ទះជួលគាត់រស់ន៣នាក់ឪពុកគាត់នឹងគាត់រួមនឹងអ៊ុំប្រុសខាងម្តាយម្នាក់ដោយគាត់ទើបមករស់នៅបានប្រមាណ២ខែ។ចំណែកឯម្តាយគាត់វិញបានទៅធ្វើការនៅប្រទេសជប៉ុនជាង២ឆ្នាំមកហើយ។ ហើយនៅមុនពេលកើតហេតុ រូបគាត់បានទៅរៀននៅសាលាបឋមសិក្សាគោគបញ្ជាន់ដោយរៀននៅពេលថ្ងៃ លុះគាត់ត្រឡប់មកពីរៀនវិញស្រាប់តែឃើញឪពុករបស់ខ្លួនកំពុងសំរាននៅក្នុងបន្ទប់មិនដឹងគាត់ស្លាប់។ បន្ទាប់មកទៀតគាត់បានទៅដាំទឹកក្តៅ អោយឪពុករបស់ខ្លួនសំរាប់ឆុងទឹកតែអោយគាត់។ ពេលនោះអ៊ុំរបស់គាត់បានមកពីរៀនភាសាកូរ៉េស្របជាមួយគាត់ដែរ ហើយអ៊ុំរបស់គាត់បានទៅដាស់ដោយអង្រួនសពស្រាប់តែ សពខាងលើមិនដឹងខ្លួនឡើយក៏ស្រែកហៅអ្នកជិតខាងបង្កអោយផ្អើលឆោឡោតែម្តង។
តាមប្រភពព៌ត៌មានពីបងថ្លៃ ឈ្មោះអួន ពុធបាននិយាយថានៅមុនពេលកើតហេតុនៅវេលាពេលព្រឹកប្អូនថ្លៃរបស់ខ្លួនបានចេញយកកាហ្វេអោយម៉ូយ ដូចសព្វដងហើយពេលថ្ងៃបានមកហូបបាយជាមួយពួកគាត់ថែមទាំងនិយាយប្រាប់គាត់ថាថ្ងៃនេះដូចមិនស្រួលខ្លួនចេះតែឈឺក្បាល ហើយគាត់បាននិយាយថាបើឈឺក្បាលមកគាត់កោសខ្យល់អោយ តែសពខាងលើថាមិនអីទេបង ហើយគាត់ចេញទៅរៀនបាត់ទៅ។
តាមប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះធ្លាប់ប្រាប់អ្នកជិតខាងថា ខ្លួនមានជំងឺខ្សោយបេះដូង។ពេលអ្នកជិតខាងមានកម្មវិធីតិចតួចម្តងៗហៅជនរងគ្រោះផឹកសុីគឺគាត់មិនដែលមកហូបជាមួយនឹងគេទេ ដោយប្រាប់ថាខ្លួនមានជំងឺខ្យោយបេះដូងហើយចូលចិត្តហូបតែតែ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកពិនិត្យសព(ចក្ខុុ)ហើយបានពិនិត្យដោយឃើញក្រហមជុំវិញខ្លួនហើយបានបញ្ជាក់ថាសពខាងលើស្លាប់ដោយគាំងបេះដូង(ខ្យល់គ)។បន្ទាប់មកនគរបាលមូលដ្ឋានបានធ្វើលិខិតប្រគល់សពអោយបងថ្លៃនឹងកូនយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចប្បន្ននេះសាកសពជនរងគ្រោះយកទៅតំកល់នៅវត្តគោគបញ្ជាន់ដើម្បីរងចាំប្រពន្ធត្រឡប់មកពីប្រទេសជប៉ុននឹងធ្វើបុណ្យតាមប្រពៃណីជាបន្តបន្ទាប់៕សិរសារ