ជួញដូរថ្នាំញៀន សមត្ថកិច្ចដេញចាបរត់គេចចូលប្រឡាយទឹកស្អុយ សមត្ថកិច្ចបោយដៃហៅឡើងលើគោកងូតទឹកឲ្យស្អាតទើបចាប់ដាក់ខ្នោះ

0
193

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ខណៈសមត្ថកិច្ចចុះបង្រ្កាបភ័យពេករត់ចុះប្រឡាយទឹកស្អុយក្នុងគោលបំណងរត់គេចខ្លួន តែត្រូវមន្រី្តកងរាជអាវុធហត្ថដែលតាមប្រមាញ់បោយដៃហៅឡើងមកលើគោកវិញយកទៅ ងូតទឹកឲ្យស្អាតទើបចាប់ដាក់ខ្នោះ បន្ទាប់ពីរកឃើញថ្នាំញៀន៨កញ្ចប់ដែលជននេះដាក់ក្នុង មួកក្បែរមាត់ប្រឡាយទឹកស្អុយ ។

ហេតុការណ៍បង្រ្កាបជនចែកចាយថ្នាំញៀននេះបានប្រព្រឹត្តទៅកាលពី វេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៧  នៅចំណុច តាមបណ្តោយផ្លូវ
រថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ​។

​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន បានមានឈ្មោះ ទិត្យ ផានិត ភេទប្រុស អាយុ៣០ឆ្នាំ ​មុខរបរមិនពិតប្រាកដ ស្នាក់​​នៅផ្ទះជួលម្តុំ ភោជនីយដ្ឋានបុប្ផារាជធានី សង្កាត់​ទួលសង្កែ ខណ្ឌឬស្សីកែវ ជាមុខសញ្ញាចែកចែកថ្នាំញៀនយ៉ាងសកម្មនៅចំណុចខាងលើ ហើយប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន​៨កញ្ចប់តូច​ដែលគេលាក់ទុក​សម្រាប់ចែកចាយនៅក្នុងមួកពណ៌ខ្មៅមួយ  ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីមានការសង្ស័យចំពោះឈ្មោះ ទិត្យ ផានិត ជាមុខសញ្ញា ចែកចាយថ្នាំញៀនយ៉ាងសកម្មនៅចំណុចខាងលើនេះ ទើបកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះ​ ទៅស្រាវជ្រាវប្រទះឃើញ ជនសង្ស័យនៅចំណុចខាងលើក៏បានតាមឃាត់​ជនសង្ស័យ​រូបនេះ។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គ្រាន់តែឃើញសមត្ថកិច្ចទៅដល់ភ្លាម ជនសង្ស័យបានរត់គេចខ្លួន និងបានលោតចុះក្នុងទឹកប្រឡាយបន្សល់ទុកថ្នាំចំនួន៨កញ្ចប់តូច នៅលើមួក មាត់​ប្រឡាយទឹក។តែយ៉ាងណាមន្រី្តកងរាជអាវុធហត្ថខណ្ឌទួលគោក​បានបោយដៃហៅជនសង្ស័យរូបនេះឲ្យហែលមកមាត់ច្រាំងតាមសម្រួលវិញ ហើយខណៈ​ឃើញខ្លួនជនសង្ស័យប្រឡាក់សុទ្ធភក់ទើបសមត្ថកិច្ចសុំទឹកប្រជាពលរដ្ឋលាងខ្លួនឲ្យស្អាតរួចចាប់វាយខ្នោះបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីចាត់ការតាមច្បាប់ ៕អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here