នគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាមប្រុុសស្រី១២នាក់នៅសង្កាត់បឹងព្រលឹត

 

ភ្នំពេញ៖  ជនជាតិវៀតណាម១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចុះឃាត់ខ្លួន យកទៅសួរនាំនិងត្រួតពិនិត្យឯកសារផ្សេងៗ​បន្ទាប់ពីសង្ស័យថាមកស្នាក់មៅកម្ពុជាមិនស្របច្បាប់ ។

ការចុះត្រួតពិនិត្យជនជាតិវៀតណាមខាងលើនេះប្រព្រឹតទៅ កាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ១៤- ១៨ និង ២៩ នៅតាមបណ្តោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា។

ប្រភពព័ត៌មានពីមន្រី្តនគរបាលប៉ុស្តិ៍បឹងព្រលឹតបានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោក អ៊ុក ហៃសីឡាប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងនគរបាលប៉ុស្តបឹងព្រលឹត។ កម្លាំងចម្រុះបានចុះត្រួតពិនិត្យឃើញជនជាតិវៀតណាម ចំនួន១២នាក់ ស្រី៧នាក់ ដែលសង្ស័យថាស្នាក់នៅកម្ពុជាមិនស្របច្បាបនិងបាន​ដកហូតលិខិតឆ្លងដែនចំនួន៣ក្បាលផងដែរ ។

ប្រភពដដែលបានបន្តថា ជនសង្ស័យ ជាអន្តោប្រវេសន៍វៀតណាមទាំង១២នាក់ នេះត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនាំយកទៅសាកសួរបន្ត និងអនុវត្តតាមនីតិវិធីប្រសិនបើរកឃើញថា ការស្នាក់នៅ និងធ្វើការនៅកម្ពុជាមិនស្របច្បាប់ទេនោះ ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *