គ្រោះថ្នាក់ចរាចរណ៍ពីរលើកស្លាប់មនុស្សពីរនាក់ នៅសង្កាត់ព្រែកឯង

ភ្នំពេញ ៖មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍  ពីរលើកក្នុងថ្ងៃតែមួយកើតឡើង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយលើកទី១បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងលើកទី២ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីទី១ គ្រោះថ្នាក់ចរាចរណ៍​នៅផ្លូវចូលសួនសុបិននៅភូមិចុងព្រែក ក្នុងសង្កាត់ព្រែកឯង​ កើតឡើង ដោយរថយន្ត​កុងតឺនរ័ពាក់ស្លាក​លេខ ភ្នំពេញ 4A 1011 បុកម៉ូតូសង់កូរ៉េពណ៌​ក្រហមពាក់ស្លាកលេខ កំពង់ស្ពឺ 1E 3640ធ្វើដំណើរក្នុងទិសដៅស្របគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូឈ្មោះ គីម ប៊ិន ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរ កម្មកររោងចក្រផលិតស្រាបៀរហិនណេហ្គេន មានទីលំនៅ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បាត់បងជីវិត ។ រី អ្នកបើកបររថយន្តកង់តឺន័រ​រត់គេច​ខ្លួនបាត់។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍លើកទី២ កើតឡើង នៅចំណុចផ្លូវចូលរោងចក្រ​ថៃហ្គ័រដដែលកើតឡើងរវាងរថយន្តដឹកដី និងម៉ូតូ បណ្តាលឲ្យបុរសវ័យ​ជាង៣០ឆ្នាំម្នាក់ របួសធ្ងន់ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យព្រះ​កុសុមៈភ្លាមៗ តែក្រោយមកដោយសារ​របួសធ្ងន់ធ្ងរពេកជនរងគ្រោះ ក៍បាត់បង់ជីវិតទៅ ហើយសាកសពត្រូវបានក្រុមគ្រួសារ​ដឹកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណីដែរ  ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *