


ភ្នំពេញ ៖ជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់រួមថ្នាំ៦កញ្ចប់ត្រូវបានកំលាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន កាលវេលាម៉ោង ១០យប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្ទះជួល ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ លី ឡាទី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ ១៣«ខ» ខាងកើតក្លឹប
មីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីកំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ដល់កំលាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដោយឃើញជនសង្ស័យខាងលើជាមុខសញ្ញាចែកចាយគ្រឿងញៀននៅម្តុំផ្លូវវេងស្រេង ជាពិសេសនៅម្តុំមុខក្លិប មិតណាយ ហើយបន្ទាប់មកកំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យនឹងសហការជាមួយកំលាំងប៉ុសិ៍នគរបាលចោមចៅ បានចូលទៅឆែកឆេក្នុងបន្ទប់ជួលជនសង្ស័យខាលើ។ប្រភពបានបន្តទៀតថា នៅពេលនោះជនសង្ស័យកំពង់នៅក្នុងបន្ទប់ហើយបានចូលឆែកជនសង្ស័យដោយរកឃើញថ្នាំញៀន ចំនួន ៦កញ្ចប់តូច ហើយបន្ទាប់មកជនសង្ស័យខាងលើត្រូវបានកំលាំងសមត្ថកិច្ច នាំយកទៅសាកសួរនៅព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជន។
បច្ចុប្បន្នជនសង្ស័យខាងលើរួមវត្ថតាងមានម្សៅសថ្លា៦កញ្ចប់ខាងលើត្រូវបានជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានកសាងសំណុំរៀងបញ្ជូនទៅតុលាកា៕សិរសារ