អ្នក​ញៀន​ល្បែង​ចំនួន​១១នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​សែនសុខ​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​

 

 

 

 

ភ្នំពេញថ្មី ៖​ក្រោយ​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​ថា​មាន​ករណី​លេង​ល្បែង​សុី​សង​ខុស​ច្បាប់​យ៉ាង​អាធិបតេយ្យ​នៅថ្ងៃទី២៤​ខែ​មិថុនា​ឆ្នាំ​២០១៧ វេលាម៉ោង១៦ និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន១១នាក់ នៅចំណុចក្នុងបន្ទប់ជួលលេខ៨អាផ្លូវលំភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យចំនួន១១នាក់រួមមាន ៖
១-ឈ្មោះ ហេង មាស ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៨អា ផ្លូវលំ ភូមិពោង ពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
២-ឈ្មោះ សុ ជាតា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
៣-ឈ្មោះ លី សា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
៤-ឈ្មោះ កែវ ស្រីនី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល សង្កាត់ច្រាំងចំរេះ២ ខណ្ឌ ឬស្សីកែវ ។
៥-ឈ្មោះ លឹម ចេង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ៥៥៥ ភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
៦-ឈ្មោះ លឹម គឹមឡេង ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ៥៥៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៧-ឈ្មោះ ខាន់ ចាន់ធឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២០៤ ផ្លូវ៥៩៨ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
៨-ឈ្មោះ ហ៊ុន សុផា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
៩-ឈ្មោះ ប៉ាវ ស្រីលក្ខ័ ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
១០-ឈ្មោះ ឈឹម វាសនា ប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១ដេ ភូមិគោគឃ្លាង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
១១-ឈ្មោះ ហែម ឧត្ដម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣បេ ផ្លូវ៣៣៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សម្ភារៈដកហូត ៖បៀរចំនួន៤០ហ៊ូ , កម្រាលចំនួន២ , ប្រាក់ដុល្លាចំនួន១.២៦៦ដុល្លា , ប្រាក់រៀលចំនួន២.៥២៣.០០០ រៀល និងទូរសព្ទ័ដៃចំនួន១០គ្រឿង ។
តាម​ប្រភព​ព៌ត៌​មាន​ពី​លោក​វរៈ​សេនីយ៍​ឯក​ ម៉ក់​ ហុង​ អធិការ​នគរ​បាល​ខណ្ឌ​សែនសុខ​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅចំណុច ខាងលើ មានមនុស្សចំនួន០១ក្រុមកំពុងនាំគ្នាលេងបៀរ និងដោយមានការឯកភាពពីលោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូររាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ក់ ហុង បានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែងនៅចំណុចខាងលើ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន​នេះ​ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *