



ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ម្នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបរួចត្រូវកម្លាំងនគរបាលអន្តរាគមន៍ខេត្តបាត់ដំបងដេញតាមចាប់ឃាត់ខ្លួនព្រមទាំងដកហូតសំភារះជនរងគ្រោះមកវិញ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧:៤៥នាទីល្ងាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួននេះឈ្មោះ សុះ ឆៃយ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ ហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q 6091 ។ចំណែកឯស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស្វាយ វិវឌ្ឍនៈ ភេទស្រី អាយុ 23 ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងនៅ នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូមកដល់ចំណុចមុខបញ្ជាការដ្ឋានយោធាភូមិភាគ៥ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ។រួចរត់គេចខ្លួនក៏ត្រូវកម្លាំងនគរបាលអន្តរាគមន៍ខេត្តកំពុងតែល្បាតនៅក្បែរនោះឃើញដេញតាមរហូតដល់ចាប់បានជនសង្ស័យព្រមទាំងដកហូតសំភារះជនរងគ្រោះដែលនៅក្នុងកាបូបនោះមាន កាបូបដាក់លុយចំនួនមួយ និងទូរសព្ទ័ដៃមួយគ្រឿងម៉ាក iphone 6plus មួយគ្រឿងទៀតផង។
បច្ចុប្បន្ននេះកម្លាំងនគរបាលអន្តរាគមន៍ខេត្តប្រគល់កាបូបនិងសំភារៈនោះឲ្យទៅម្ចាស់វិញ។ចំណែកជនសង្ស័យបានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនិតិវិធីច្បាប់៕សារ៉េត