ក្មេងស្ទាវពីក្រុមដេញវាយគ្នា ភាគីចាញ់ជិះម៉ូតូបុកបង្គោលភ្លើងស្លាប់១ របួស២ ភាគីឈ្នះរត់បាត់

ភ្នំពេញ៖ ក្មេងស្ទាវពីរក្រុមមានគ្នាមិនតិចជាង ១០នាក់ បានជិះម៉ូតូច្រើនគ្រឿងដេញវាយកាប់គ្នា បណ្តាលឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣យប់ឈានចូលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះសុរាម្រិត កែងផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឲ្យភាគីចាញ់ភ័យពេក ជិះម៉ូតូឌុបគ្នារត់ទៅបុកបង្គោលភ្លើង ស្លាប់ ម្នាក់ របួសធ្ងន់២នាក់ ។

សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនមួយក្រុមមានគ្នា ៩នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកដេញតាមវាយយុវជនមួយក្រុមទៀតដែលមានគ្នា ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZoomerX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FZ-7032 ដោយជិះតាមបណ្តោយផ្លូវព្រះសុរាម្រិតក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ ពេលដែលជិះដល់កែងផ្លូវលេខ៥១ ដែលជាផ្លូវកោង ជនរងគ្រោះទាំង៣ ដែលជិះរត់នោះភ័យពេក បត់មិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើង ដួលបោក ស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់។

ចំណែកភាគីបង្កដែលជិះដេញពីក្រោយនោះពេលឃើញមានមនុស្សស្លាប់ក៏នាំគ្នាជិះគេចអស់ ។ ដោយឡែកជនរងគ្រោះ ទាំង២នាក់ត្រូវគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត៕
អូន ធួក

14914792_1092455674201389_1442721571_n

Leave a Reply

Your email address will not be published. Required fields are marked *