អត់​អី​ដាំបាយចូលលួចអង្ករ​គេពេលម្ចាស់មកទាន់ឃាត់អោយ​នគរ​បាល​ប៉ុស្តិ៍​កាកាប​

 

 

 

 

ភ្នំពេញ៖ជនសង្ស័យម្នាក់​ចូលគាស់បន្ទប់គេចូលទៅលួចអីវាន់ដោយរាវប៉ះអង្ករ​ បំរុងនឹងយកតែមិនទាន់បានផងត្រូវម្ចាស់មកទាន់ស្រែកថាចោៗហើយឃាត់អោយ​នគរ​បាល​ប៉ុស្តិ៍​កាកាប​ដើម្បី​សួរ​ចំលើយ​។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល​កាលវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៦ខែមិថុនា២០១៧ នៅភូមិចំកាឪឡឹកសង្កាត់​កាកាបខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ទូច សោ​ អាយុ១៦ឆ្នាំមុខរបរដើរើសអតចាយ ស្នាក់នៅវត្តពោធិ៍ចិនតុង( មិនពិតប្រកដ )​មាន​ស្រុក​កំណើតនៅខេត្តបាតដំបង​។​ចំណែក​ឯ​ជនរងគ្រោះឈ្មោះ សែម សាធ អាយុ៥១ឆ្នាំ មុខរបតលក់ដូរ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់ កាកាប ខណ្ឌ​ពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ ស្រែរំដួល ឃុំប្រសូត្រ ខេត្ត​ស្វាយរៀង។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ សែម សាធ បាននិយាយថា​នៅមុនពេលកើតហេតុ គាត់បានសំរាកនៅផ្ទះមួយទៀតនៅមុខ​ផ្ទះកើតហេតុ បន្ទាប់មកដោយកូនប្រុសរបស់គាត់ ចូលទៅ រៀបចំខ្លួួនទៅធ្វើការ ឃើញទ្វារ​បើកចំហរហើយកូនគាត់បានចូលមើលបន្ទប់ឃើញជនសង្ស័យ នៅក្នុងបន្ទប់ជួលរបស់ខ្លួន​ក៏​ស្រែក​ប្រាប់ឪពុកខ្លួន មានចោចូល​ផ្ទះ។បន្ទាប់មកបានឃាត់ជនសង្ស័យភ្លាមៗហើយប្តឹងនគរ​បាល​មកអន្តរាគមន៍យកជនសង្ស័យទៅសួរនាំ។​

តាមការសារភាពរបស់ជនសង្ស័យបានសារភាព ថាខ្លួនបានចូលផ្ទះជនរងគ្រោះពិតប្រាកដមែន​ដោយចូលទៅរុករើរកទ្រព្យ​សម្បត្តិ​តែមិនឃើញអ្វី​ ហើយខ្លួនទើបតែនឹងចូលភ្លាមៗផងនោះដោយឃើញមានអង្ករនៅក្នុងធុង​ហើយបំរុងយកតែមិនទាន់យកចេញផង ត្រូវកូនម្ចាស់ផ្ទះមកទាន់តែម្តង ។​
តាមការសាកសួរពី​នគរ​បាល​ប៉ុស្តិ៍​កាកាប​ទៅជនសង្ស័យខាងលើ បានសារភាពថាខ្លួនធ្លាប់ធ្វើសកម្មភាព ចំនួន៦លើកហើយត្រូវបានគេឃាត់អោយ​សមត្ថកិច្ច​ផងដែរ។ដោយសារលួចរបស់របរបានតិចទួចពេក​ហើយ​អ្នក​ពី​មុន​ៗ​ពុំបានដាក់ពាក់បណ្តឹង​នោះ​ទេ​គ្រាន់តែសុំ​អោយ​ធ្វើកាអប់រំ​ប៉ុណ្ណោះ​។

ក្រោយពេលកើតហេតុ ក្នុងករណីខាលើនេះ​ត្រូវបានជនរងគ្រោះដាក់ពាក់បណ្តឹង ហើយជនសង្ស័យត្រូវបាន​មូល​ដ្ឋាន​កសាងសំណុំរឿង​បញ្ជូនទៅព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍សែនជ័យចាត់ការតាមនាតិវិធីច្បាប់៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *