ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​បណ្ដាល​អោយ​រង​របួស​ធ្ងន់​ស្រាល​៤នាក់​នៅ​រង្វង់​មូល​គួរ​ស្រូវ​

 

 

 
ភ្នំពេញ​៖​មនុស្ស​ប្រុស​ស្រី​៤នាក់​ជិះ​ម៉ូតូ​២គ្រឿង​ផ្សេង​គ្នា​បុក​បណ្ដាល​អោយ​រង​របួស​ធ្ងន់​ស្រាល​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៩:៤០នាទី​​ព្រលប់​ថ្ងៃទី​២៥ខែ​មិថុនា​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ២០A ខាងលិចរង្វង់មូលគួរស្រូវ ក្នុង​ភូមិកណ្តាល​ សង្កាត់​រលួសខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។
ជនរងគ្រោះឈ្មោះ ដារ៉ា ស្រីពេជ្យ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្សស្នាក់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ(រងរបួសធ្ងន់)​និង​រួម​ដំណើតឈ្មោះ​ ឈុន លីហួរ ​ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្សស្នាក់នៅភូមិឃុំជាមួយគ្នា(រងរបួសធ្ងន់)ដោយ​ម៉ូតូ​ម៉ាក​ហុងដា zoomer x ​ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១DH-៦៣១៣។ចំណែក​ឯ​អ្នក​បើក​ម៉ូតូ​បង្ក​ហេតុ​ឈ្មោះ ទួន សុវណ្ណារ័ត្ន ភេទប្រុស ​អាយុ​ ២៨ ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់​នៅ​ភូមិ​មុឺនត្រា សង្កាត់ស្ពានថ្ម ​ខណ្ឌដង្កោ រាជធានីភ្នំពេញ(រងរបួសធ្ងន់បញ្ជូន)និង​អ្នករួមដំណើរឈ្មោះ សូរ សេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិឃុំជាមួយគ្នា(ពុំមានរងរបួសធ្ងន់)ដោយ​ជិះ​ម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១DH-៧៤៨៣។
តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​គ្រឿង​មាន​គ្នា​២​នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២០Aក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​គេ​ឃើញ​អ្នក​បើក​ម៉ូតូ​បង្ក​ហេតុ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​២នាក់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២០Aក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​អោយ​រង​របួស​ធ្ងន់​ស្រាល​៤នាក់​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​។​ចំណែក​ឯ​ម៉ូតូទាំង០២គ្រឿង​ត្រូវ​កម្លាំង​នគរ​បាល​ជំនាញ​យកមករក្សាទុកនៅអធិការដ្ឋាន​នគរបាលខណ្ឌដង្កោរង​ចាំ​ការ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕​ សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *