ឆក់កាបូបមិនបានសម្រេចត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន

 

 

 

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់កាបូបពីភ្ញៀវជនជាតិបរទេសដែលជិះនៅលើរឺម៉កម៉ូតូកង់បីតែមិនបានសម្រេចត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញដេញតាមឃាត់បានយកមកសួរនាំ។ហេតុការណ៍នបានកើតឡើងនៅវេលាម៉ោង២២និង៤៥នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ដែលធ្វើសកម្មភាពឆក់នៅចំណុចផ្លូវលេខ១៥៤ កែងនិងមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។បន្ទាប់​មក​កម្លាំងអាវុធហត្ថដេញតាមពីក្រោយរហូតដល់ផ្សារអូឬស្សី ក្នុងខណ្ឌ៧មករាទើបឃាត់បាន។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ចៅ ចន្ថា ភេទប្រុស អាយុ២០ មុខរបរជាអ្នករត់តុ នៅម្ដុំជ្រោយចង្វារ និងមានស្រុកកំណើតនៅភូមិ ស្មៅខ្ញី ចំបក់ ស្រុកបាទីខេត្តតាកែវ ជាអ្នកឆក់។ និងម្នាក់ទៀតឈ្មោះ ឈុន រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
តាម​ប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានអោយដឹងថា នៅមុនពេលកើតហេតុគឺគេឃើញជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៍ខ្មៅលាយក្រហម ពាកស្លាកលេខ ភ្នំពេញ1FX7019 ធ្វើដំណើរតាមបណ្ដោយមហាវិថព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងពេលមកដល់ចំណុចកែងផ្លូវ២១៤ក៏ធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេសបីនាក់ដែលជិះលើរឺម៉កម៉ូតូកង់បី តែមិនបានសម្រេច។ ប្រភពបានបន្តថា ភ្លាមៗនោះកម្លាំងអាវុធហត្ថដែលកំពុងជិះល្បាតក្នុងមូលដ្ឋានបានប្រទះឃើញក៏ជិះដេញពីក្រោយរហូតដល់ផ្សារអូឬស្សីទើបឃាត់ជនសង្ស័យបានតែម្ដង។
. បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញយកទៅសួរនាំនិងឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕ សិរសារ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *