


ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត២គ្រឿងបើកបុកគ្នាត្រង់ចំណុចផ្លូវកែងបណ្តាលអោយរងការខូចខាតយ៉ាងសងខាង កាលពីវលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៥១ែងនិងផ្លូវលេខ៣៥២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ហើយភាគីទាំងសងខាជជែករកតែត្រូវរៀងខ្លួន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីហាយប្រីជ ពណ៍ទឹកប្រាក់ពាក់ស្តាកលេខភ្នំពេញ2S 1169 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៥២ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកកូរ៉ូឡាពណ៍ស ពាក់ស្លាកលេខភ្នំពេញ2O 4152 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿនក៏ជ្រុលបុករថយន្តកាមរីហាយប្រីជពេញទំហឹងបណ្តាលអោយដាច់កាឡេខាងមុខផ្នែកខាងស្តាំទៅមុខលែងរួច។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានជជែករកតែត្រូវរៀងខ្លួនហើយត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុក្ខនៅអធិការនគរបាលខណ្ឌចំកាមនរងចាំដោះស្រាយពេលក្រោយ៕ សារ៉េត