ឃាត់ខ្លួនមន្រី្តអាជ្ញាធរអប្សរា ២ នាក់ ពាក់ព័ន្ធកាប់ដើមគ្រញូូង ក្នុងឧទ្យាណអង្គរ

សៀមរាប៖ កាលពីម៉ោង១០ព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៦នេះ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌ័កំរិតស្រាលខេត្តសៀមរាបបានសម្រេចឃាត់ខ្លួន អគ្គនាយករងអាជ្ញាធរអប្សរាម្នាក់ និងប្រធានការិយាល័យគ្រប់គ្រងព្រៃឈើម្នាក់ តាមបញ្ជាលោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ករណីកាប់ដើមគ្រញូងក្នុងឧទ្យានអង្គរ។

លោកអភិបាលខេត្តបានឲ្យដឹងថា ការឃាត់ខ្លួនមន្រ្តី២នាក់នេះ ធ្វើលើងក្រោមការបញ្ជាដោយផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនឲ្យចាប់ខ្លួនជនសង្ស័យលួចកាប់ឈើគ្រញូងនៅឧទ្យានជាតិអង្គរ។
ជនសង្ស័យដែលឃាត់ខ្លួនទី១មានឈ្មោះ ឈរ ថាណាត ជាអគ្គនាយករងអាជ្ញាធរជាតិអប្សារាទទួលព្រៃឈើ និងទី២ឈ្មោះចេវផលប្រធានការិយាល័យគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា។ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់កម្លាំងសមត្ថកិច្ចកំពុងសួរនាំ៕ប្រសើរ

%e1%9e%85%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%80%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%89%e1%9e%bc%e1%9e%84

Leave a Reply

Your email address will not be published. Required fields are marked *