រថយន្តឡិចសុីស​ RX330បើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរឺម៉កកង់បីបុករងការខូចខាត

 

 

 

 
ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តម៉ាកឡិចសីុសRX330មួយគ្រឿងបត់ឆ្លងផ្លួវមិនប្រយ័ត្នត្រូវរឺម៉កកង់បីបើកលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីចំហៀងបណ្តាលអោយតៃកុងកង់បីរងរបួសចំណែករថយន្តរួមទាំងរឺម៉ករងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៧​ នៅចំណុចផ្លូវលេខ២២៥កែងផ្លូវកម្ពុជាក្រោម​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។
​ តាម​ប្រភពព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករឺម៉កកង់បីដឹកភ្ញៀវ២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡិចសីុសRX 330 ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2X 7789 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនហើយបានបត់ឆ្វេងទៅតាមផ្លូវលេខ២២៥ទៅជើងធ្វើអោយរឺម៉កកង់បីចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងបណ្តាលអោយតៃកុងរឺម៉កកង់បីរងរបួសចំណែករថយន្តនិងរឺម៉ករងការខូចខាតទាំងសងខាង។
​ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកតាមរឺម៉កកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តនិងរឺម៉កត្រូវបានសម្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករថចាំដោះស្រាយពេលក្រោយ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *