ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ច្បារ​អំពៅ​ឃាត់​ខ្លួន​ពី​បទ​ប្រើ​ប្រាស់​សារធាតុ​ញៀន​

 
ភ្នំពេញ​៖​ កម្លាំង​នគរ​បាល​ខណ្ឌ​ច្បារ​អំពៅ​ដើរ​ល្បាត​នៅ​ក្នុង​មូល​ដ្ឋាន​តាម​ដាន​ស្រាវ​ជ្រាវ​ទប់​ស្កាត់​បទ​ល្មើស​កុំ​អោយ​មាន​កើត​ឡើង​ក៏​ឃើញ​ជន​សង្ស័យ​ម្នាក់​មាន​សារធាតុ​ញៀន​មួយ​កញ្ចប់​នៅ​នឹង​កន្លែង​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៩:០០នាទី​យប់​ថ្ងៃ​ទី​២៦ខែ​មិថុនា​ឆ្នាំ​២០១៧​ស្ថិត​នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវ បេតុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ។
ជនសង្ស័យឈ្មោះក្វាន់ ផៃនីឡា ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតាង៉ៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០១កញ្ចប់ថង់តូច។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *