ស្រវឹងស្រាបើករថយន្តបុករះរថយន្តចតតាមចិញ្ចើមផ្លូវនឹងម៉ូតូ២គ្រឿងផ្ទុបចូលផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងធ្ងន់ធ្ងរ

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុករះរថយន្តដែលកំពុង​ចតនៅចិញ្ចើមផ្លូវនឹងម៉ូតូ២គ្រឿងចូលផ្ទះប្រជាពលរដ្ឋ។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១០:០០នាទី​យប់ថ្ងៃទី ២៧ខែមិថុនាឆ្នាំ២០១៧ ស្ថិត​នៅ​តាមបណ្តោយផ្លូវ ២០០៤ហៅផ្លូវ (ម៉ៃដា) នៅចំណុចផ្ទះលក់ទូរស័ព្ទនឹងគ្រឿងអេឡិចត្រូនិចយីហោ ឌុក កុម្ភះដែល ស្ថិតនៅ ភូមិត្រពាំងល្វា សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបង្កម៉ាក CRV ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2U,0487 បើកបរដោយបុរស់ម្នាក់នឹងស្រ្តីរួមដំណើម្នាក់ ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹង។
រថយន្តរងគ្រោះ ម៉ាកកូរ៉េ ពណ៍ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 2E,5236 កំពង់ចត់នៅចិញ្ចើមផ្លូវ ស្របគ្នាជារថយន្តលក់ម្ជូរនឹងការ៉េម។នឹងម៉ូតូរងគ្រោះចំនួន២គ្រឿង ទី១. ស៊ុយសូគីលេក ពណ៍ទឹកប្រាក់ពាក់ស្លាកលេខកណ្តាល 1.,5892ចត់នៅមុខផ្ទះកើតហេតុ នឹងម៉ូតូមួយគ្រឿងទៀតម៉ាកវីវ៉ា ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1C,3098 ចត់នៅមុខផ្ទះកើតហេតុ។

តាមប្រភព​ព៌ត៌​មានពីកន្លែងកើតហេតុបាន​អោយ​ដឹង​ថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកCRVខាងលើបើកបរដោយបុរសម្នាក់នឹងនារីម្នាកបើកក្នុងទិសដៅពីត្បួងទៅជើងលុះបើកមកដលចំណុចកើតហេតុរថយន្តបង្កខាងលើបានបើករ៉េចង្កូតទៅផ្នែកខាងស្តាំហើយបានបុករថយន្តរងគ្រោះទទឹងពេញទំហឹង ចំផ្នែកខាងក្រោយរថយន្តហើយបានបុកផ្ទុបម៉ូតូ២គ្រឿងដែលចត់នៅមុខផ្ទះបណ្តាលអោយឌួលកិនពីលើម៉ូតូទាំង២នឹងបណ្តាលអោយខូចខាតសំភារះម្ចាស់ផ្ទះនឹងគ្រឿងសំភារះមួយចំនួនធំ។ប្រភពបានបន្តទៀតថា ខណះពេលដែលបុកភ្លាមៗ តៃកុងរថយន្តបង្កខាងលើបំរុងឡើងម៉ូតូរត់តែត្រូវប្រជាពលរដ្ឋឃាត់ មិនអោយទៅណាឡើយដោយចង់អោយនាក់បើកបរខាងលើទទួលខុសត្រូវទាំងអស់នៅកន្លែងកើតហេតុ។
តាប្រភពព័ត៌មានពីកម្ចាស់រថយន្តរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុដោយរថយន្តរបស់គាត់កំពង់ឈប់នៅគៀនចិញ្ចើមផ្លូវ ហើយដោយរូបគាត់នៅក្នុងរថយន្តផងនោះហើយស្រាប់តែរថយន្តបង្កខាងលើបើកមកបុកទាំងកំរោលតែសំណាងល្អពុំចំរូបគាត់ ហើយចំណែកម្ចាស់ផ្ទះនោះដែរដែលនៅក្នុងផ្ទះហើយដោយរថយន្តរបស់គាត់បាំង កុំអីមិនដឹងជារងគ្រោះប៉ុន្មាននាក់នោះឡើយ។ពេលភ្លាមនោះដែលនាកសាព័ត៌មានជាច្រើនកំពង់តែថតផ្តិតយករូបភាពបុរសខាងលើដោយមិនអោយនាក់សាព័តមានថតរូបគាត់ឡើយដោយខ្លាចខ្មាស់​គេ។

ក្រោយពេលកើតហេតុខាងជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យដោយឃើញការខូចខាតច្រើនពេក ហើយបានប្រគល់អោយជំនាញចរាចរណ៍ផ្លូវគោគនៃរាជធានីភ្នំពេញធ្វើកាវាស់វែងនឹងយករថយន្តព្រមទាំងម៉ូតូខាងលើយក ទៅរក្សាទុករងចាំការដោះស្រាយ៕​សិរសារ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *