សាហាវ​ណាស់!​បើក​រថយន្ត​បុក​ទាំង​កុំរោល​ហើយ​រក​វាវគេទៀត​​

 

 

 
ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកម្នាក់ទៀតរងរបួសស្រាលខណះកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវបានបុរសជនជាតិចិនម្នាក់បើករថយន្តលឿនមកបុកពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧​នៅចំណុចមុខសាលាទួលគោក​ តាមបណ្តោយផ្លូវលេខ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកFino​ ពណ៍សលាយ​ ពណ៍មាស​ ពាក់ស្លាកលេខភ្នំពេញ1AT 7547 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់មានរថយន្តម៉ាកព្រូស​ ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z 5889 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនហើយជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយម៉ូតូអូសជាង៤០ម៉ែត្រចំណែកអ្នកជិះរងរបួសធ្ងន់ម្នាក់និងម្នាក់និងម្នាក់ទៀតរបួសស្រាល។
​ ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលនៅក្បែរបានធ្វើការឃាត់រថយន្តបង្កភ្លាមនោះបុរសបើករថយន្តបង្កបានរកវាយប្រជាពលរដ្ឋទៀត។ ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗដោយឡែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌទួលគោករងចាំដោះស្រាយពេលក្រោយ៕​សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *