ជិះម៉ូតូមិន​ប្រយ័ត្នលឿនជ្រុល​ទៅ​បុកអ្នក​តាម​ផ្លូវ​បណ្ដាល​អោយ​របួសធ្ងន់ស្រាល៣នាក់

 

 

 

 

ភ្នំពេញ៖​ យុវជន​ម្នាក់​ជិះម៉ូតូមិន​ប្រយ័ត្នលឿនជ្រុល​ទៅ​បុកមនុស្សចំនួន៣នាក់​បណ្ដាល​អោយ​រងរបួសធ្ងន់​ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។​ហេតុ​ការណ៍​នេះ​បាន​កើត​កាលពីវេលាម៉ោង ២១ : ៤០ នាទីនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខមណ្ឌលសុខភាពពញាពន់ លើផ្លូវលេខ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​អ្នកបើកបរម៉ូតូ​បង្ក​ហេតុ​ឈ្មោះសន ឈីត ភេទប្រុស អាយុ ១៦ឆ្នាំស្នាក់នៅភូមិ ជោច្រាជ ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។ដោយ​បើក​ម៉ូតូ​ម៉ាក honda c125 ពណ៍ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FJ ១១២៧ ធ្វើដំណើរលើផ្លូវលេខ១៥១ទិសដៅពីកើតទៅលិច។លុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយ អ្នកថ្មើរជើងពីរនាក់ដែលដើរស្របទិសគ្នា ទី១ឈ្មោះគង់ វណ្ណះ ភេទប្រុស អាយុ៤៣ឆ្នាំ ទី២ឈ្មោះ វណ្ណ ណារី ភេទស្រី អាយុ០៤ឆ្នាំ អ្នកទាំងពីរ ស្នាក់នៅភូមិបឹង សង្កាត់ ពញាពន់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បណ្តាលអោយម៉ូតូខូចខាតធ្ងន់ ០១គ្រឿង ចំណែកមនុស្សរងរបួសមនុស្សធ្ងន់ ០១នាក់និងរបួសស្រាល០២នាក់។
ក្រោយពលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបាន​កម្លាំង​នគរ​បាល​ខណ្ឌ​ព្រែក​ព្នៅ​យកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *