ភ្នំពេញ៖ បុរស២នាក់បានជិះម៉ូតូ២គ្រឿងល្បឿនលឿនដូចគ្នាខណះមកដល់ចំណុចផ្លូវកែងម៨នបន្ថយល្បឿនក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយខ្ទៀចចេញពីម៉ូតូរៀងខ្លួនរងរបួសធ្ងន់ទាំងសងខាងចំណែកម៉ូតូមួយគ្រឿងបានដាច់ចេញជា២កំណាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៦៣កែង៣១០ ស្ថិតក្នុងសង្កាត់បឹកកេងទី១ ខណ្ឌចំកាមន។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកសីុរូស ពណ៍ក្រហម គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេច៦៣ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូម៉ាកzoomer x ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GJ 7857 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នាហើយបានបុកពេញទំហឹងបណ្តាលអោយមនុស្សខ្ទៀតចេញពីម៉ូតូរងរបួសធ្ងន់ចំណែកម៉ូតូម៉ាកសីុរូសដាច់កង់មុខចេញពីគ្នាតែម្តង។ ភ្លាមនៅស្រាប់តែមានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌចំកាមនរងចាំដោះស្រាយពេលក្រោយ៕សិរសារ