ជិះ​ម៉ូតូ​ដេញ​តាម​ចោរ​ឆក់​កាបូប​ជ្រុល​ទៅ​បុក​រថយន្ត​ពី​ក្រោយ​ពេញ​ទំ​ហឹង​បណ្ដាល​អោយ​ស្លាប់​ឪពុក​ម្ដាយ​បន្សស់​ទុក​កូនរងធ្ងន់

 

 

 

 

 
ភ្នំពេញ​៖​ ជិះ​ម៉ូតូ​ដេញ​តាម​ចោរ​ឆក់​កាបូប​ជ្រុល​ទៅ​បុក​រថយន្ត​ពី​ក្រោយ​ពេញ​ទំ​ហឹង​បណ្ដាល​អោយ​ស្លាប់​ឪពុក​ម្ដាយ​បន្សស់​ទុក​កូនរងធ្ងន់ដេក​មន្ទីរ​ពេទ្យ​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២០.២០នាទីយប់​ស្ថិត​នៅផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុងដាPCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1DC-5728 អ្នកបើកបរឈ្មោះ មាន ពិសី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅក្នុងបុរីពិភពថ្មី ភូមិថ្មី សង្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងអ្នករួមដំណើរ០២នាក់(ប្រពន្ធ និងកូន) ទី០១ឈ្មោះស្រី វត្តី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងបុរីពិភពថ្មី ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់)។ ទី០២ឈ្មោះ មាន ពេជ្រចរណៃ ភេទប្រុស អាយុ០៣ឆ្នាំ នៅក្នុងបន្ទុក ស្នាក់នៅក្នុងបុរីពិភពថ្មី ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (របួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកឯកជនសួគ៌ា)បាន​ធ្វើដំណើរក្នុង​ទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត០១គ្រឿងម៉ាកគា មរនីង (KIA MORNING) ពណ៌ស គ្មានស្លាកលេខ(គេចខ្លួន)។
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ចោរ​ឆក់​កាបូប​ ខណៈ​ដែល​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់កាបូបហើយបើកដេញតាមក៏ទៅបុករថយន្តតែម្តង។ បច្ចុប្បន្នរថយន្ត និងម៉ូតូយកមករក្សាទុក​នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ចំណែក​ឯ​សាក​សពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេ​ហដ្ឋាន៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *