ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌព្រែកព្នៅបានឃាត់ខ្លួនបុរសម្នាក់កាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែ កព្នៅ ពាក់ព័ន្ធនឹងករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
សមត្ថកិច្ច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ អោ ហ៊ីម ភេទប្រុស អាយុ៣០ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សម្ភារៈដកហូតពីជនសង្ស័យរូបនេះមាន ១.អាវុធម៉ាក AK ៤៧ ចំនួន១ដើម ២.បង់កាំភ្លើង AK ចំនួនមួយ ៣.គ្រាប់កាំភ្លើង AK ចំនួន៣០ គ្រាប់និង ៤.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FG ៧៣៣៣ ចំនួន១គ្រឿង។ សមត្ថកិច្ចឲ្យដឹងថា នៅថមុនពេលកើតហេតុជនសង្ស័យបានផឹកស៊ីជាមួយបក្ខពួក ដែលមានគ្នាចំនួន៧ នាក់ នៅចំណុចកើតហេតុខាងលើ។បន្ទាប់មកជនសង្ស័យក៍មានទំនាស់ពាក្យសម្តីជាមួយបក្ខពួកទាំងធ្វើឲ្យជនសង្ស័យខឹងក៏ជិៈម៉ូតូរបស់ខ្លួនទៅយកកាំភ្លើងម៉ាកAK ៤៧ ដែលខ្លួនបានលាក់ទុកនៅនិងគម្ពោតព្រៃខាងក្រោយផ្ទះយកមកដាក់ក្នុងបាវពណ៌សរួចជិៈម៉ូតូត្រឡប់ទៅកន្លែងកើតហេតុវិញបម្រុងប្រើហិង្សាបាញ់រះទៅលើគូបដិបក្ខ។ ប៉ុន្តដោយបក្ខពួកបានឃើញដូច្នេះ ក៍បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់និងនគរបាលខណ្ឌព្រែកព្នៅទើបកម្លាំងសមត្ថកិច្ចចុះ ទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងកំពុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរបន្ត និងចាត់ការទៅតាមនិតិវិធី៕ អូន ធួក