ស្តារិច បើករេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ២ល្វែងរបួសធ្ងន់ធ្ងរ២នាក់ សង្ស័យឈ្លោះគ្នា

 

 

 

 

ភ្នំពេញ ៖ រថយន្តស្តារិច មួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បើករ៉េ​ចង្កូតជ្រុលទៅខាងធ្វេងដៃបុកចូលផ្ទះ​ប្រជាពលរដ្ឋ២ល្វែងបណ្ដាល​អោយ​រងរបួសធ្ងន់ធ្ងរ២នាក់ ស្រី១ម្នាក់​ ប្រុសម្នាក់។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវបេតុងត្រង់ចំណុច បុរី ឃឹតឈឿន ភូមិចំការឪឡឹក២ សង្កាត់កាកាបខណ្ឌពោធិសែនជ័យ ។
រថយន្តបង្កម៉ាកស្តារិច ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ -2Z-8412 បើកបរដោយបុរស១នាក់រួមដំណើរជាមួយស្រ្តីម្នាក់របួសធ្ងន់ទាំង២នាក់បើកក្នុងទិសដៅពីត្បូងទៅជើង។

តាមប្រភព​ព៌ត៌​មាន​ពី​កន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តស្តារិច បើកពីត្បូងទៅជើង លុះដល់ចំណុចខាងលើ ស្រាប់តែរថយន្តរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ២ល្វែងទាំងកំរោល ខ្ទេចទ្វារ បែកកញ្ចក់ បិតទ្វារលែងកើត ចំណែកម្ចាស់ផ្ទះមិនមានអ្នករងរបួសទេដោយឡើងសំរាកនៅជាន់លើ ។ចំណែកអ្នកបើកបរ រងរបួសធ្ងន់បែកមុខមាត់ត្រូវបានរថយន្តសាមុឯកជនដឹកយកទៅសង្គ្រោះនៅក្លីនិចបែកចាន ចំណែកស្ត្រីវិញរងរបួសធ្ងន់សល់ដង្ហើមចង្រិត ត្រូវបាន រថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ។

តាម​ប្រភពដដែលបន្តទៀតថាគ្រោះថ្នាក់ចរាចរណ៍ខាងលើ សង្ស័យអ្នកបើកបរឈ្លោះគ្នាជាមួយនារីរួមដំណើរ ហើយ មិនដឹងថាជាប្រពន្ធឫជាស្រីកំណាន់នោះទេ ។ទើបមានការប្រទាញប្រទង់គ្នាធ្វើឲ្យរេចង្កូតរថយន្តពេញផ្លូវក៏ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋដូចនេះ។

ក្រោយកើតហេតុ នគរបាលចុះទៅអន្តរាគមន៍ធ្វើការវាស់វែង ស្ទូចយករថយន្ត រក្សាទុកនៅចរាចរណ៍រាជធានីភ្នំពេញរងចាំ
ដោះស្រាយនៅពេលក្រោយ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *