ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូតូ​គេ​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទឹក​ល្អក់​៣ឃាត់​ខ្លួន​

 

 

 

ភ្នំពេញ​៖​ ជន​សង្ស័យ​ម្នាក់​ឃើញ​គេ​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​ប្រហេះធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ដើម្បី​ជិះ​រត់​គេច​ខ្លួន​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទឹក​ល្អក់​៣​ល្បាត​នៅ​ក្នុង​មូល​ដ្ឋាន​ចាប់​ឃាត់​ខ្លួន​យក​មក​កសាង​សំណុំ​រឿង​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២១:១៥នាទី​យប់​ថ្ងៃ​ទី​២៩ខែ​មិថុនា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ២៧១ភូមិ១១សង្កាត់ទឹកល្អក់៣ខណ្ទទួលគោក។
ជន​សង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ភា​ ឧម្ដម​ ភេទ​ប្រុស​អាយុ​៣១ឆ្នាំ​មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូនពេញ។ចំណែក​ឯ​ជនរងគ្រោះមានឈ្មោះ​សែន វិសេដ្ឋ​ភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅកន្លែងកើតហេតុខាងលើមុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា។
តាមប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទឹក​ល្អក់​៣ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ល្បាត​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​កុំ​អោយ​កើត​មាន​ឡើង​តាម​បទ​បញ្ជារ​របស់​ថ្នាក់​លើ​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ប្រទះ​ឃើញ​ជន​សង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្ទេប​ពណ៌​ស​លាយ​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​មក​ឈប់​រួច​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​មួយ​គ្រឿង​ម៉ាកHonda scoopyពណ៏សលាយបៃតងស៊េរី២០១២ពាក់​ស្លាក​លេខបាត់ដំបង 1N-9543​ដែល​ទុក​នៅ​មុខ​ផ្ទះ​បម្រុង​រត់​ត្រូវ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ឃាត់​ខ្លួន​បាន​ភ្លាម​ៗតែ​ម្តង​។
ក្រោយ​ពី​កើត​ហេតុ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹក​ល្អក់​៣​ ចំណែក​ឯ​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ធ្វើ​ការ​សាក​សួរ​ព្រម​ទាំង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ជំនាញ​នៃ​អធិការ​ខណ្ឌ​ទួល​គោក​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *