ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ដង្កោ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប៉ុន​ប៉ង​លួច​ម៉ូតូ​

 

 

 

 

 

 

ភ្នំពេញ​៖​ ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ដង្កោ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប៉ុន​ប៉ង​លួច​ម៉ូតូ​ដោយ​ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧វេលាម៉ោង០៩និង៣០នាទីព្រឹក​ត្រង់ចំណុចផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជន​សង្ស័យទាំង​២នាក់​ត្រូវ​បាន​គេ​ស្គាល់​ទី០១ឈ្មោះ វ៉ា វឿន ហៅ កិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅភូមិព្រះធាតុ ឃុំ ព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនិង​ទី០២ឈ្មោះ ណា ចាន់រិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិច្រេះ ឃុំរការក្នុង ស្រុកដូនកែវ ខេត្តតាកែវ រួមនិងវត្ថុតាង ១.ដែកជ្រុចុងសំប៉ែតស្រួចចំនួន០៣ , ២.សោរខ្សៀលេខ៨ចំនួន០១ , ៣.កូនសោរមួយចំនួនទៀត។​បច្ចុប្បន្ននេះ​ជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួនយកមកធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់៕​ សារ៉េត​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *