សាក​សព​បុរស​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​​ក្នុង​ហាង​ ខណៈ​ដែល​ម្ចាស់​មាន​កម្ម​វិធី​នៅ​ផ្ទះ​ម្ដាយ​

 

 

 

 

 

ភ្នំពេញ​៖​បុរស​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​ក្នុង​ហាង​ ខណៈ​ដែល​ម្ចាស់​មាន​កម្ម​វិធី​នៅ​ផ្ទះ​ម្ដាយ​។ហេតុ​ការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​០០:៤០នាទីយប់​ឈាន​ចូល​ថ្ងៃទី​១ខែ​កក្ដដា​ឆ្នាំ២០១៧នៅក្នុងហាងក្រវ៉ាញទីតាំង​ផ្ទះ​លេខ ១១២
ផ្លូវសុធារសភូមិទី២សង្កាត់ចតុមុខខណ្ឌដូន
ពេញ។
សាក​សពជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ យឿន​ប៊ុនហួរ ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរបុគ្គលិកហាងកើតហេតុខាងលើ​ មាន​ស្រុក​កំណើត​នៅ​ភូមិ អុកគូទ ឃុំត្រែងតាយឹងស្រុកភ្នំស្រួចខេត្ត កំពង់ស្ពឺ។
តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​កាល​វេលាម៉ោង២២:០០នាទីយប់​ថ្ងៃទី៣០​ខែ​កក្ដដា​ឆ្នាំ​២០១៧មានកម្មវិធីនៅផ្ទះម្តាយម្ចាស់ហាងនៅទួលគោក ហើយក៏នាំគ្នាទៅហូបបាយនៅទីនោះទាំងអស់គ្នា​ ប៉ុន្តែ​ជនរងគ្រោះមិនទៅទេ​ នៅចាំហាងតែម្នាក់ឯង។លុះដល់ម៉ោងកើតហេតុ​ បុគ្គលិកហាងក៏នាំគ្នាត្រឡប់មក
វិញឃើញទ្វារហាងបិត តែពុំចាក់សោរទេ​រួច​តេ​ទូរសព្ទ័​ទៅ​ជនរងគ្រោះ និងស្រែកហៅពុំមានការឆ្លើយតប ក៏បើកទ្វារចូល​ស្រាប់​តែ​ប្រទះ​ឃើញ​ជនរងគ្រោះចងកស្លាប់​បាត់​ទៅ​ហើយ​។បន្ទាប់​មក​ក៏​តេ​ទូរស័ព្ទ​ទៅ​ថៅ​កែ​ម្ចាស់​ហាង​ចុះ​មក​កន្លែង​កើត​ហេតុ​។
ក្រោយ​ពី​កើត​ហេតុ​ម្ចាស់​ហាង​បាន​រាយការណ៍​ទៅ​នគរ​បាល​មូល​ដ្ឋាន​មក​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើការ​​ត្រួត​ពិនិត្យ​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ។
តាម​ប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ សាក​សពជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ចង​ក​សម្លាប់​ខ្លួន​ឯង​ប្រាកដ​មែន​។
បច្ចុប្បន្ននេះ​សាក​សពជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ជំនាញ​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​នៃ​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕​សារ៉េត​​

 

 

Leave a Reply

Your email address will not be published. Required fields are marked *